ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Honda លើកឡើង​បែបនេះ​ក្រោយ​ដឹកនាំ​កម្ពុជា ឆ្លងទៅ​ជុំ​ទី​៣​នៃ​វគ្គ​ជម្រុះ​ពាន AFC Asian Cup

​កីឡា ៖ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda បាន​លើកឡើងថា «​ថ្ងៃនេះ​យើង​ឈ្នះ យើង​អាច​អបអរ​ជ័យជំនះ​នេះ ប៉ុន្ដែ​សូមកុំ​មាន​អារម្មណ៍​ថា​យើង​គ្រប់គ្រាន់ ឬ​ពេញចិត្ត​ជាមួយនឹង​លទ្ធផល​ឈ្នះ​ហ្គាំ​នេះ ព្រោះ​យើង​មិនទាន់​ឈ្នះ​ប្រទេស​ខ្លាំងៗ​ក្នុង​តំបន់​នៅឡើយ​ទេ​»​។​

​អតីត​សមាជិក​ក្រុម​សាំ​ម៉ូ​រ៉ៃ​ជប៉ុន​ខាងលើ​បាន​បន្តថា «​យើងទាំងអស់គ្នា​គួរ​មាន​អារម្មណ៍​ថា មិន​គ្រប់គ្រាន់ ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ប្រសើរ​ជាង​នេះ ទើប​យើង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ បាន​។ យើង​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង អ្នក​ទាំងអស់គ្នា អាច​អបអរ​ថ្ងៃនេះ ហើយ​ថ្ងៃស្អែក​យើង​ត្រូវ​គិត និង​រៀបចំខ្លួន​បន្ទាប់​ទៀត​»​។​

​ទោះជា​បែបនេះ​ក្ដី លោក Honda នៅតែ​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កូនក្រុម​រហូត​អាច​ទម្លាក់​កោះ​ហ្គាំ​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup China 2023​។ លោក​ថា «​ខ្ញុំ​ក៏​សូម​កោតសរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​យើង ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​នេះ ទោះបីជា​យើង​មាន​បញ្ហា​ប្រឈម​ជាច្រើន តែ​យើង​អាច​ជំនះ​វា​បាន​»​។​

​សូមជម្រាបថា ការលើកឡើង​បែបនេះរបស់ លោក Honda បន្ទាប់ពី​ក្រុម​គោព្រៃ​កម្ពុជា​បាន​វាយបក​យកឈ្នះ​កោះ​ហ្គាំ​របស់​សហរដ្ឋអាមេរិក ដោយ​លទ្ធផល ២-១ ក្នុងជំនួប​ជើង​ទី​២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅ​ប្រទេស​បា​រ៉ែ​ន​កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130