ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វ៉ាក់សាំង​ការពារ​កូ​វីដ ១៩ Sputnik Light មាន​ប្រសិទ្ធភាព​ដល់​ទៅ ៧០% ប្រឆាំងនឹង Delta

ម៉ូស្គូ​៖ វ៉ាក់សាំង​ប្រភេទ Sputnik Light របស់​ប្រទេស​រុស្ស៊ី បង្ហាញ​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ប្រឆាំងនឹង​វីរុស​កូ​វីដ ១៩ បំប្លែង​ខ្លួន​ថ្មី​ដ៏​កាច​សាហាវ Delta ដែលមាន​សមត្ថភាព​ចម្លង​លឿន ហើយ​ប្រសិនបើ​ចាក់​ជា​ដូ​ស​ជំរុញ​លើ​វ៉ាក់សាំង​ប្រភេទ​ផ្សេង​រឹតតែ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​យ៉ាងខ្លាំង​។​.​ភ្នំពេញ​ថ្មី​

គួរ​បញ្ជាក់ថា វ៉ាក់សាំង​ប្រភេទ Sputnik Light នេះ​គឺជា​សមាសធាតុ​សំខាន់​ដំបូង​គេ បន្ទាប់ពី​វ៉ាក់សាំង​ចាក់ ២ ដូ​ស Sputnik V ដែលជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ឈានមុខ​គេ​នៅ​ប្រទេស​រុស្ស៊ី​ដែល​បានផ្តល់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

មូលនិធិ​វិនិយោគ​ផ្ទាល់​រុស្ស៊ី RDIF បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា វ៉ាក់សាំង Sputnik Light ចាក់​តែ​១​ដូ​ស​គឺមាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​ទៅ ៧០ ភាគរយ​ប្រឆាំងនឹង​ការឆ្លង​ពី​វីរុស​បំប្លែង​ខ្លួន​កាច​សាហាវ Delta កំឡុងពេល ៣ ខែ​ដំបូង បន្ទាប់ពី​ចាក់​ហើយ​។ វា​មាន​ប្រសិទ្ធភាព ៧៥ ភាគរយ ចំពោះ​មនុស្ស​ដែលមាន​អាយុ​ក្រោម​៦០​ឆ្នាំ និង​ជួយ​ទប់ស្កាត់​ការវិវត្ត​នៃ​ជំងឺ​ទៅរក​សភាព​ធ្ងន់ធ្ងរ​។​

សេចក្តីសន្និដ្ឋាន​ផ្អែកលើ​ទិន្នន័យ​ដែល​ទទួលបាន​ពី​ការសិក្សា​ទៅលើ​អ្នកស្ម័គ្រចិត្ត​ចំនួន ២៨០០០ នាក់​ត្រូវបាន​ប្រមូល​នៅក្នុង​ទីក្រុង​ម៉ូស្គូ ក្នុង​ខែកក្កដា​។ លោក Denis Logunov អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ Gamaleya បាន​ឲ្យ​ដឹងថា ការសិក្សា​រៀបចំ​ដោយ​ផលិតករ​វ៉ាក់សាំង មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ Gamaleya នៃ​រោគរាតត្បាត និង​មីក្រូ​ជីវវិទ្យា ហើយ​បង្ហាញថា វ៉ាក់សាំង Sputnik Light នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​បាន​រយៈពេល​យូរ​រាប់​ខែ បន្ទាប់ពី​ចាក់​ផងដែរ​៕
​ប្រភព​៖ Reuter NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130