ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​មាន​អ្នក​ឆ្លង​កូ​វីដ​ចំនួន ១១.២៧៦ ករណី ខណ​អ្នក​ស្លា​.​ប់​មាន ១១២ នាក់​

បាងកក​៖ ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ១១.២៧៦ ករណី និង​មាន​អ្នកស្លាប់​ចំនួន ១១២ នាក់​បន្ថែមទៀត​ក្នុង​រយៈពេល ២៤ ម៉ោង​មុននេះ​។​.​ភ្នំពេញ​ថ្មី​

ដោយឡែក​ក្នុង​ចំនួន​ឆ្លង​ខាងលើនេះ​គឺមាន​ចំនួន ១១.១៤២ សម្រាប់​ប្រជាជន​ទូទៅ​និង ១៣៤ ករណី​ដែលជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។ ទន្ទឹមនឹងនេះ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ១០.៤០៧ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៧២២.៨៤១ នាក់​ដែល​ក្នុងនោះ ១.៥៩៨.៣២៤ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៧.៩៣៥ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៨.០២៩ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕
​ប្រភព​៖ Bangkok Post

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130