ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

​ខេត្តបន្ទាយមានជ័យ​៖​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា ៣ ថ្ងៃ ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លិចលង់​ជាច្រើន​គ្រួសារ​ក្នុងនោះ​មាន នៅ​ភូមិ​សុខសាន្ត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ ក្រុមការងារ និង​កងកម្លាំង​ទាំង​៣ ក្នុងនោះ​មាន​កំលាំង​អាវុធហត្ថ នគរបាល និង​ទាហាន ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ទឹក និង​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​លិច​ដោយសារ​ទឹកជំនន់ ទៅ ទីទួល​សុ​វត្តិភាព នៅ​ព្រឹក ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១​នេះ​។​

សូមជម្រាបថា ក្រោយពី​ទឹកជំនន់​ចូលដល់​ភូមិ​ប្រជាពលរដ្ឋ លោក​គាត​ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​ដឹកនាំ​ក្រុមការងារ​និង​កងកម្លាំង​ចុះ​ត្រួតពិនិត្យ​ស្ថា​ភាព​ទឹកជំនន់​ទឹកភ្លៀង​និង​បាន​យក​គ្រឿងចក្រ កាយ​បង្ហូរទឹក​ដែល​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ឲ្យ​ចុះទៅ​ក្រោម​កុំ​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​បន្តទៀត​។​

លោក​គាត​ហ៊ុល​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹងថា​ភ្លៀង​ធ្លាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះសម្បែង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​បាន​បញ្ជាក់ទៀតថា​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងនោះ​មាន​លិច​ផ្ទះសម្បែង​ជាច្រើន​គ្រួសារ​ត្រូវបាន​សមត្ថកិច្ច​ទាំងបី​មាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​កម្លាំង​នគរបាល​និង​កម្លាំងយោធា​បាន​ជួយ​ជម្លៀស​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព​ទាំងអស់​ថែមទាំង​ចែក​ស្បៀង​ឲ្យ​បាន​គ្រប់ៗ​គ្នា​ទៀតផង​។​

លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ បើ​មានការ​សង្ស័យថា កន្លែង​បងប្អូន​ប្រឈម​គ្រោះថ្នាក់​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ជាបន្ទាន់​ដើម្បី​ក្រុម​សង្គ្រោះបាន​ចុះជួយ​ជម្លៀស​រក​ទីទួល​មាន​សុវត្ថិភាព​ទាន់ពេលវេលា​។​ក្នុងនោះ​លោក​បាន​អំពាវនាវ​ឲ្យ​បង​ប្អួ​ន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​សុវត្ថិភាព​ពី​គ្រោះថ្នាក់​ជាយថាហេតុ​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បានល្អ ទទួលទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ផឹកទឹក​ដាំ​ឆ្អិន​ល្អ រស់នៅក្នុង​បរិស្ថាន​ស្អាត មាន​អនាម័យ ត្រូវ​គេង​ក្នុង​មុង​ជានិច្ច និង​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​សត្វ​អ​សិរ​ពិស​ផ្សេងៗ​នៅពេល​ទឹក​ឡើង និង​ក្រោយ​ស្រក​ទៅវិញ ជាពិសេស​ត្រូវ​មើល​ក្មេង​តូចៗ​កុំ​ឲ្យ​លេង​ទឹក ដែល​អាច​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​មាន​វិប្បដិសារី​អស់​មួយជីវិត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130