ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រោះទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​សម្លាប់​មនុស្ស​២៦​នាក់​

​ឥណ្ឌា ៖ មនុស្ស​យ៉ាងហោច​២៦​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​បណ្តាលឱ្យ​ទឹកទន្លេ​ហូរ​កាត់ផ្តាច់​ទីក្រុង​និង​ភូមិ​នានា​។​

​កុមារ​ប្រាំ​នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​។ មានការ​ភ័យខ្លាច​ថា​ចំនួន​អ្នកស្លាប់​អាច​កើនឡើង​បន្ថែមទៀត​ដោយសារ​មនុស្ស​ជាច្រើន​កំពុង​បាត់​ខ្លួន​។​

​ផ្ទះ​ជាច្រើន​ខ្នាង​ត្រូវបាន​ទឹក​ហូរ​គួច ហើយ​មនុស្ស​បានជា​ប់​នៅក្នុង​ស្រុក Kottayam ក្នុង​រដ្ឋ Kerala​។ ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​នៅ​រដ្ឋ Kerala បាន​បណ្តាលឱ្យមាន​បំណាក់​ដី​យ៉ាងធ្ងន់ធ្ងរ ហើយ​យោធា​ឥណ្ឌា​បាន​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នេះដែរ​។​

​មន្ត្រី​បាន​និយាយថា​ឧទ្ធម្ភាគចក្រ​យោធា​កំពុង​ត្រូវបាន​ប្រើ​ដើម្បី​ហោះហើរ​ក្នុងការ​ផ្គត់ផ្គង់​និង​បុគ្គលិក​ទៅកាន់​តំបន់​ដែលមាន​មនុស្ស​ជាប់​ក្រោម​ក្រោម​គំនរ​បាក់បែក បន្ទាប់ពី​ការបាក់​ដី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130