ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ដំណឹង​ល្អ​! កីឡាករ​ជម្រើសជាតិ​៦​រូប​ដែល​កំពុង​ព្យាបាល​ជំងឺ​កូ​វីដ​នៅ​បា​រ៉ែ​ន ធ្វើតេស្ត​រហ័ស​អវិជ្ជមាន​ទាំងអស់គ្នា​

​កីឡា ៖ កីឡាករ​ជម្រើសជាតិ​កម្ពុជា​៦​រូប​ដែល​កំពុង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​បា​រ៉ែ​ន ធ្វើតេស្ត​រហ័ស​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់គ្នា​។ យ៉ាងណាក្តី កីឡាករ​ទាំង​៦​ត្រូវ​រង់ចាំ​ធ្វើតេស្ត​ម៉ាស៊ីន​ធំ​ម្តងទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ទើប​អាច​វិល​ត្រឡប់មកផ្ទះ​វិញ ។​

​សូមជម្រាបថា កីឡាករ ៦​រូប​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​បា​រ៉ែ​ន រួមមាន​កីឡាករ គួច សុ​កុម្ភ​, ចាន់ វឌ្ឍនាកា​, កែវ សុខ​សិលា​, សឿ​យ វិសាល​, សារ៉េត គ្រី​យ៉ា និង អ៊ា​ន ពិសី​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130