ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ដូច​អំពិលអំពែក​៖ នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​ស៊ុយអែត ប្រកាស​លាលែង​ពី​តំណែង​ក្រោយ​កាន់អំណាច​បាន​ជាង ១០ ម៉ោង​

ស្តុក​ហូ​ម​៖ នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ទីមួយ​របស់​ប្រទេស​ស៊ុយអែត ដែលជា​ប្រធាន​គណបក្ស​សង្គម​ប្រជាធិបតេយ្យ លោកស្រី Magdalena Andersson បានប្រកាស​លាលែង​ពី​តំណែង កាលពី​ថ្ងៃ ពុធ ក្រោយ​ចូលកាន់​តំណែង​មិន​ដល់ ១២ ម៉ោង​ផង បន្ទាប់ពី​គណបក្ស​បៃតង (Green Party) បានប្រកាស​ដកខ្លួន​ចេញពី​សម្ព័ន្ធភាព​ដែលមាន ២ គណបក្ស​ផ្សេងទៀត ដែល​បង្កឱ្យមាន​ភាពមិន​ច្បាស់លាស់​ខាង​ផ្នែក​នយោបាយ​នៅ​ស៊ុយអែត​។​

ទន្ទឹម​នោះ លោកស្រី Andersson បាន​និយាយថា លោកស្រី បាន​ប្រាប់​ប្រធាន​សភាជាតិ​ថា លោកស្រី​សង្ឃឹមថានឹង​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ម្តងទៀត និង​ជា​ប្រមុខ​រដ្ឋាភិបាល​ឯក​បក្ស ហើយ​រំពឹងថា​វា​នឹង​អាច​កើតឡើង​ម្ដងទៀត បើសិនជា​មានការ​គាំទ្រ​ពី​គណបក្ស​ផ្សេងទៀត​។ ដោយឡែក គណបក្ស​បៃតង បាន​លាលែង​ពី​តំណែង ដោយសារតែ​សភា បានធ្វើការ​ច្រានចោល​ច្បាប់​ថវិកា​របស់​សម្ព័ន្ធ​។​

ជាមួយគ្នា​នោះ គណបក្ស​បៃតង (Green Party) បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​នៅតែ​គាំទ្រ​លោកស្រី​នៅក្នុង​ការបោះឆ្នោត​ថ្មី​ណាមួយ​នៅក្នុង​សភា ខណដែល​គណបក្ស​ឆ្វេងនិយម ក៏បាន​ប្រកាសថា ខ្លួន​នឹង​គាំទ្រ​លោកស្រី ផងដែរ​។​

គួរ​បញ្ជាក់ថា លោកស្រី Andersson (.​ភ្នំពេញ​ថ្មី​.) ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​របស់​ប្រទេស​ស៊ុយអែត​ដំបូង​ដែល​ឡើងកាន់​អំណាច ហើយក៏​ប្រកាស​បញ្ចប់​អំណាច​ខ្លួនឯង​ភ្លាមៗ​ផងដែរ ក្រោយ​មាន​បញ្ហា​ជាមួយ​សម្ព័ន្ធមិត្ត​គណបក្ស​ផ្សេងៗ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130