ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ថ្ងៃស្អែក​ដើម្បី​ត្រៀម AFF Suzuki Cup

​កីឡា ៖ តាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ថ្ងៃស្អែក​នេះ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020 នៅ​ប្រទេស​សិង្ហ​បុរី ដែល​នឹងធ្វើ​ការប្រកួត​ពីថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២ ខាងមុខ​។

​ក្រុម​គោព្រៃ​កម្ពុ​ជាមាន​ពេល​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្នុងស្រុក ៥​ថ្ងៃមុន​ឡើង​យន្ដហោះ​ទៅ​សិង្ហ​បុរី ដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ចាក​ចេញពី​មាតុភូមិ​នា​ថ្ងៃទី​០១-​ធ្នូ ពោលគឺ​មុន​ការប្រកួត​បើកឆាក​ពូ​ល B រយៈពេល ៥​ថ្ងៃ​ដែល​កម្ពុជា​នឹងត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​នា​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ​។​

​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda និង​គ្រូបង្វឹក​លោក Ryu Hirose បាន​កោះហៅ​កីឡាករ​ចំនួន ៣០​នាក់​ដើម្បី​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ និង​ត្រៀម​ការប្រកួត AFF Suzuki Cup 2020 នាពេល​ឆាប់ៗ​ខាងមុខ​។

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ គឺ​កម្ពុជា​ស្ថិតក្នុង​ពូ​ល B ជាមួយ​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ឡាវ ខណៈ​ពូ​ល A មាន ៥​ក្រុម​ដូចគ្នា​រួមមាន​ថៃ មី​យ៉ាន់​ម៉ា ហ្វីលីពីន ទី​ម័​រ​ខាងកើត និង​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130