ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​ប្រគល់​ពលរដ្ឋ​ថៃ​ចំនួន​១០៣​នាក់ ក្នុងនោះ​វិជ្ជមាន​កូ​វីដ​៣៤​នាក់ ទៅ​ភាគី​ថៃ​វិញ​

​ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានប្រគល់​ពលរដ្ឋ​ថៃ​ចំនួន​១០៣​នាក់ ក្នុងនោះ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៣៤​នាក់ ទៅខាង​ភាគី​ថៃ​វិញ ខណដែល​ការប្រគល់​នេះ ធ្វើ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។

​សមត្ថកិច្ច​ប្រាប់ថា ៖​ប្រជាពលរដ្ឋ​ថៃ​ចំនួន​១០៣​នាក់ មាន​ស្រី​៤២​នាក់ ក្នុងនោះ មាន​អ្នក​វិជ្ជា​មាន​កូ​វីដ​­១៩ ចំនួន​៣៤ ស្រី​១២​នាក់​។ ពី​ធី​ប្រគល់​និង​ទទួល​នេះ ខាង​ភាគី​កម្ពុ​ជាមាន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម សេនីយ៍​ទោ ជា អេង​យ៉ុង ស្នងការ ស្នងការដ្ឋាន​បច្ចេកទេស សន្តិសុខ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ចំណែក​ភាគី​ថៃ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ យិ​ង​ខៈ​ខៃ ឡូត អ​គ្គៈ​ស្នងការរង​នគរបាលជាតិ​ទទួល​ការងារ​គ្រប់គ្រង​ការជួញដូរ​មនុស្ស រួម​ដំណើរ​ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​។​

​អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានបញ្ជាក់​ប្រាប់​អ្នក​សារពត៌មាន​ថា លោក​មិនអាច​ជម្រាប ពី​ទីតាំង​ដែល​នាំ​ឲ្យ​ពួកគេ​មក​កម្ពុជា និង​មាន​ជាប់​ពាក់ព័ន្ធ​ករណី​អ្វីខ្លះ​នោះទេ​ព្រោះ​ដើម្បី​រក្សា​ការទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ ការល្អ​ជាមួយ​ខាង​ភាគី​ថៃ​ត ទៅ​ថ្ងៃមុខ​ទៀត​។ លោក​បញ្ជាក់ទៀតថា ការប្រគល់​នេះ​គឺជា​ការស្នើសុំ​របស់​ខាង​ភាគី​ថៃ​តែប៉ុណ្ណោះ​។​

យោងតាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ថៃ​ដែល​ប​ញ្ចូ​ន​ឲ្យ​ទៅខាង​ភាគ​ថៃ​វិញ​នេះ មួយចំនួន​ត្រូវបាន គេ​បញ្ជូន​មកពី​ខេត្តពោធិ៍សាត់ និង​មួយចំនួនទៀត​សង្ស័យ​មាន​ពាក់ព័ន្ធ​ករណី ចាប់​បង្ខាំង​ជម្រិត​ទារប្រាក់​ក្នុងភូមិ​គ្រឹះ​មួយ ខណៈ​ពួកគេ​មក​ធ្វើការ នៅ​កម្ពុជា​ដោយ​ខុសច្បាប់​។ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ធ្វើការ​សង្គ្រោះ​រួច​នាំមក​ប្រគល់​ជូនទៅ​ភាគី​ថៃ​វិញ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130