ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​មីន​នាំ​ម្ចាស់ជំនួយ​ចុះ​ពិនិត្យ​លទ្ធផល​បោសសម្អាត​មីន​នៅ​ស្រុក​គាស់​ក្រ​ទ្ប​

ខេត្តបាត់ដំបង​៖ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន កាលពី​ម្សិលមិញ បាន​ដឹកនាំ​ម្ចាស់ជំនួយ​ចុះ​ពិនិត្យ​លទ្ធផល​បោសសម្អាត​មីន និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​អ្នកទទួលផល នៅ​ភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ក្រោម​ជំនួយ​មនុស្សធម៌​នៃ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ដំណាក់កាល​ទី​៤ ។

ដំណើរ​ទស្សនកិច្ច​នេះ មានការ​អញ្ជើញ​ចូលរួម​ពី លោក​ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន លោក សុខ លូ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​បាត់ដំបង លោកស្រី Sonali Dayaratne តំណាង UNDP ប្រចាំ​នៅ​កម្ពុជា លោក Andreas Zurbrugg តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក​ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន ជាច្រើនរូប​។​

នាឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ ណូ​វែ​ល​ហ្សឺ​ឡង់ និង​អង្គការ UNDP ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា តាមរយៈ​ការអនុវត្ត​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ការជួយ​សង្គ្រោះ​ជីវិត​ប្រជាជន និង​ផ្តល់​ដី​មាន​សុវត្ថិភាព​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130