ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អំណោយ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​លំផាត់​

​ខេត្តរតនគិរី​÷ លោក គិត ទ្រី អភិបាលរង​ខេត្ត តំណាង​លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៩៨​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ឃុំ​ជ័យ​ឧ​ត្ត​ម និង​ឃុំ​កា​ឡែ​ង ស្រុក​លំផាត់​។

​ក្នុងឱកាស​នោះដែរ​លោក គិត ទ្រី បាន​នាំយក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ដែលជា​និច្ចកាល​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​យកចិត្តទុកដាក់​និង​តាមដាន​ជាប់​ជានិច្ច​ចំពោះ​ស្ថានភាព​រស់នៅរ​បស់បង​ប្អូន​ទាំងអស់ ជាពិសេស​នៅក្នុងពេល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ សម្តេច​ទាំង​ទ្វេ​តែងតែ​ក្រើនរំលឹក​អោយ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ឲ្យ​ចុះមក​ដោះស្រាយ​និង​ជួយ​ទុក្ខ​ធុរៈ​របស់​បងប្អូន​ដូច្នេះ​សូម​បងប្អូន​កុំ​មានការ​ព្រួយបារម្ភ​ឲ្យ​សោះ សម្តេច​លោក​តែងតែ​នឹករលឹក និង​ខ្វាយខ្វល់​ចំពោះ​បងប្អូន​មិន​ទុក​បងប្អូន​ចោល​នោះឡើយ​។ លោក បានលើកឡើង​ទៀតថា រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ដោយ​មិន​ទុក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​។

​ជាក់ស្តែង​ក្នុងអំឡុងពេល​គ្រោះ​ទឹក​ជន​ន់​កន្លងទៅនេះ​សម្តេច​ទាំងពីរ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អាជ្ញាធរខេត្ត​បានដាក់​ចេញ​នូវ​ផែនការ​សរុប និង​ប្រើប្រាស់​មធ្យោបាយ​សរុប កម្លាំង​សរុប ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ ទៅកាន់​ទីទួល​សុវត្ថិភាព និង​បញ្ជូន​សម្ភារៈប្រើប្រាស់ តង់ មុង​ជ្រលក់​ថ្នាំ ការពារ​មូស ឱសថ កាន​ទឹក ក្រុមគ្រូពេទ្យ​ប្រចាំការ និង​ស្បៀងអាហារ ជូន​បងប្អូន​ដែល​កំពុង​នៅ​ទីទួល​សុវត្ថិភាព​។​

​ហើយ​ថ្ងៃនេះ​អំណោយ​ដែល​បាន​នាំមក​ជូន គឺជា​ការបង្ហាញ​ពី​ការគិតគូរ​ខ្ពស់ របស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ដែល​រងគ្រោះ​ដោយ​គ្រោះ​ដោយ​ទឹកជំនន់​នាពេល​កន្លងមក ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ប្រចាំថ្ងៃ​របស់​បងប្អូន​បាន​មួយរយៈ ដើម្បី​បងប្អូន​អាច​បន្ដ​ខិតខំ​ប្រឹងប្រែង​ធ្វើការ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​បន្ដទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ក៏បាន​លើកឡើង​អំពី​អាកាសធាតុ​ត្រជាក់​ខ្លាំង ដែល​នឹង​ឈាន​មកដល់​នាពេលខាងមុខ សូម​បងប្អូន​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ កុំអោយ​មាន​ជំងឺ​នានា ជាពិសេស​ចាស់ៗ និង​ក្មេងៗ បន្ថែម​ពី​នោះ​លោក​អភិបាលរង​ក៏បាន ផ្ដាំផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ដ​អនុវត្ត​វិធាន​សុខាភិបាល ៣​ការពារ ៣​កុំ ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ក្ដី ដើម្បី​ការពារ​ខ្លួន​កាន់តែ​ល្អប្រសើរ​ពី​ជំងឺ​កូ​វីដ​១៩​។

​សូមបញ្ជាក់​ផងដែរ​ថា អំណោយ​ដែល​នាំមក​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ជ័យ​ឧ​ត្ត​ម និង​ឃុំ​កា​ឡែ​ង មាន​សរុប​ចំនួន​៩៨​គ្រួសារ ដែល​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ ២៥​គីឡូ មី​១​កេស ទឹកត្រី​៣​ដប ទឹកស៊ីអ៊ីវ​៣​ដប​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130