ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួង​អប់រំ​ប្រកាស​ផ្តល់​អាហារូបករណ៍​៣០​កន្លែង​ដល់​និ​សិ​ត្ស​ទៅ​សិក្សា​នៅ​ប្រទេស​ហុង​គ្រី​

ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៣០​កន្លែង ឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​ហុង​គ្រី សម្រាប់​ឆ្នាំ​សិក្សា ២០២២-២០២៣​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន​និង​កី​ទ្បា​។​

យោងតាម​សេចក្ដីជូនដំណឹង​នោះ បានឱ្យដឹងថា សម្រាប់​ឆ្នាំ​សិក្សា​២០២២-២០២៣ ក្រោម​កម្ម​វី​ធី អាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាល​នៃ​ប្រទេស​ហុង​គ្រី នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន​៣០​កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅតាម​សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​ហុង​គ្រី ចាប់ពី​ខែ កញ្ញា ឆ្នាំ​២០២២ តទៅ​។​

​ក្រសួង​អប់រំ ឱ្យដឹងទៀតថា ចំពោះ​និស្សិត​ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា​នេះ​សូម​ដាក់ពាក្យ​តាមរយៈ​៖ http://apply. Stipendiumhungaricum.hu ឬ www.stipendiumhungaricum.hu ឱ្យបាន​មុន​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២​។

ទន្ទឹម​នោះ បេក្ខជន​ក៏​តម្រូវ​ឱ្យមក​ចុះ​ឈ្នោះ​នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ អគារ​លេខ​៨០ មហា​វី​ថី​ព្រះ​នរោត្តម (​ស្ថិតនៅក្នុង​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា​) ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130