ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មួយខែ​បន្ទាប់ពី​ការបើក​ប្រទេស​ឡើងវិញ វិស័យ​ទេសចរណ៍​ថៃ​ហាក់​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​

បាងកក​៖ ប្រទេស​ថៃ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ក្នុង​ទ្វីបអាស៊ី ដែល​បាន​បើក​ឡើងវិញ សម្រាប់​ទទួលភ្ញៀវ​ទេសច​របរ​ទេស ហើយ​កំពុង​ត្រូវបាន​គេ​មើលឃើញថា វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​មានការ​ស្ទុះ​ងើប​ឡើងវិញ​បន្តិច​ម្ដងៗ​ហើយ​។​

ក្នុង​រយៈពេល ១០ ខែ​ដំបូង​នៃ​ឆ្នាំ ២០២១ នេះ​ប្រទេស​ថៃ​មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ១០៦.១១៧ នាក់ ដែល​ចំនួន​ធ្លាក់ចុះ ៦.៧ លាន​នាក់​ក្នុង​ឆ្នាំ ២០២០ ។ មុនពេល​ជំងឺ​រាតត្បាត ប្រទេស​ថៃ​មាន​អ្នកទេសចរ​ប្រហែល ៤០ លាន​នាក់​ក្នុង​មួយឆ្នាំៗ​។​

ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ថៃ ដូចជា Asset World Corporation Pcl (AWC.BK) (.​ភ្នំពេញ​ថ្មី​.) ដែល​បាន​បើក​ក្នុង​ខែ​នេះ បានបង្ហាញ​ពី​ទិន្នន័យ​សម្រាប់​ការ​កក់​សណ្ឋាគារ​របស់​ខ្លួន ដែល​ភាគច្រើន​មកពី​ប្រទេស​លោកខាងលិច និង​ម​ជ្ឈឹ​ម​បូព៌ា​។​

គួរ​បញ្ជាក់ថា ប្រទេស​ថៃ ដែលជា​ទិសដៅ​ទេសចរណ៍​មួយ​ដ៏​ពេញនិយម​បំផុត​ក្នុង​តំបន់ គឺ​បាន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​វិស័យនេះ​។ នៅក្នុង​ឆ្នាំ ២០១៩ ថៃ​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៤០ លាន​នាក់ ហើយ​ចំណាយ​ប្រាក់​អស់​ចំនួន ១.៩១ ពាន់​លាន​បាត (៥៧.៣ ពាន់​លាន​ដុល្លារ​) ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130