ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឡាវ មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ១,៥០៤ នាក់​

វៀង​ច័ន្ទ​៖ ប្រទេស​ឡាវ កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ១,៥០៤ ករណី​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណ​អ្នកស្លាប់​ថ្មី ម្នាក់​។​

ទីភ្នាក់ងារ​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​ឡាវ បាន​រាយការណ៍​ថា ការធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន ៩,៦៥៤ ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ ដោយ​រកឃើញ​វិជ្ជមាន​ចំនួន ១,៥០៤ នាក់​។​

ក្រសួងសុខាភិបាល​ឡាវ បាន​បញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង ១,៥០៤ (.​ភ្នំពេញ​ថ្មី​.) នាក់​ខាងលើ មាន​ករណី​នាំចូល ៥ ករណី និង ១,៤៩៩ ករណី​ជាការ​ឆ្លង​ក្នុង​សហគមន៍​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន ប្រទេស​ឡាវ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៦៧.៣២២ ករណី ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ១៤៣ នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130