ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តា​លី​បង់ ស្នើឱ្យ​ប្រេសិត​ជប៉ុន បើក​ស្ថានទូត​ឡើងវិញ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

កា​ប៊ុល​៖ ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលបណ្តោះអាសន្ន​របស់​ក្រុម​តា​លី​បង់​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ ពុធ បាន​អំពាវនាវ​ស្នើ​សុំឱ្យ​ឯកអគ្គរដ្ឋទូត​ជប៉ុន​បើក​ស្ថានទូត​របស់​ប្រទេស​នេះ​ឡើងវិញ​នៅ​ទីក្រុង​កា​ប៊ុល​។​

សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​លោក Abdul Ghani Baradar បាន​ជួបប្រជុំគ្នា​ជាមួយ​ឯកអគ្គរដ្ឋទូត​ជប៉ុន លោក Takashi Okada (.​ភ្នំពេញ​ថ្មី​.) នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ពុធ​។​

ប្រទេស​ជប៉ុន​បាន​បិទ​ស្ថានទូត​របស់ខ្លួន​ជា​បណ្តោះអាសន្ន​នៅក្នុង​ទីក្រុង​កា​ប៊ុល កាលពី​ថ្ងៃទី ១៥ ខែ សីហា ដែលជា​ថ្ងៃ​ដែល​ពួក​តា​លី​បង់​បាន​ឡើង​គ្រប់គ្រង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងមូល​យ៉ាង​ពេញលេញ ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​បាន​ដក​កងកម្លាំង​របស់ខ្លួន​ចេញពី​ប្រទេស​នោះ​។​

គួរ​បញ្ជាក់ថា ជប៉ុន បាន​ជម្លៀស​បុគ្គលិក​ស្ថានទូត​របស់ខ្លួន​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​បាន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​ការទូត​ទៅកាន់​រដ្ឋធានី​ដូ​ហា​របស់​ប្រទេស​កាតា ភ្លាមៗ នៅពេលដែល​តា​លី​បង់​ឡើងកាន់​អំណាច​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130