ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកជំទាវ ឱ វណ្ណឌី​ន នាំ​អំណោយ​សម្ដេច​តេ​ជោ​ជូន​យាយៗ​អាយុ​១០០​ឆ្នាំ​ចំនួន​២​រូប​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​នៅ​ស្រុក​ស្វាយជ្រំ​

​ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​នាំយក​នូវ​រង្វាន់​លើកទឹកចិត្ត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រគល់ជូន​លោកយាយ​ដែលមាន​អាយុ​លើស ១០០​ឆ្នាំ​ចំនួន​២​រូប ដែល បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ស្រុក​ស្វាយ​ជ្រ​។

លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​ផងដែរ​។​
ចំពោះ​លោកយាយ​ទាំង​២​រូបនោះ​រួមមាន​៖
១. លោកយាយ សៅ នាង អាយុ ១០០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តារាក់ ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​
២. លោកយាយ ជ័យ ពៅ អាយុ ១០០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធ្លក ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។​
រង្វាន់​លើកទឹកចិត្ត​ជូន​ដល់​លោកយាយ​គឺ​ក្នុង​ម្នាក់ៗ​ទទួលបាន​រួមមាន​៖
១- ថវិកា​ចំនួន ៣​លាន​រៀល​
២-​អង្ករ​ចំនួន ២៥​គីឡូក្រាម​
៣-​ទឹក​សុទ្ធ​ចំនួន ០២​កេស​
៤-​មី​ចំនួន ១២​កេស​
៥-​ប្រេងឆា​ចំនួន ០២​ដប​
៦-​ទឹក​ស៊ី​អី​វ​ចំនួន ០២​យួ​
៧-​ត្រីខ​ចំនួន ០១​កេស​
៨-​ស្កស​ចំនួន ០២​គីឡូក្រាម​

លោកជំទាវ​ក៏បាន​ពាំនាំ​នូ​វប្រ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជូនពរ​លោកយាយ​ទាំងពីរ​សូម​ឲ្យ​មាន​សុខភាព​ល្អ ចៀស​ផុតពី​ជំងឺ​កាច​សាហាវ​ផ្សេងៗ និង​សូម​ថែរក្សា​អនាម័យ សុខភាព​ដើម្បី​ជៀស​ផុតពី​ជំងឺ​កូ​វីដ ១៩ ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស គឺ​វិធានការ ៣​ការពារ ៣​កុំ​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា