ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជម្លោះដីធ្លីលោកឧកញ៉ា ភឺន ផល្លា ទៀតហើយ ៖ របួស៥នាក់ ឃាត់ខ្លួន៨នាក់នៅស្រុកព្រៃនប់

ព្រះសីហនុ ៖អ្នកសារព័ត៌មានបានធ្វើ ការកត់សម្គាល់ថាជាបន្តបន្ទាប់គេ ទទួលមានទាក់ទងនិងទំនាស់ដីធ្លី រវាងលោកឧកញ៉ា ភឺន ផល្លា និងប្រជាពលរដ្ឋ ស្ទើរគ្រប់ទីកន្លែង ហើយភាគច្រើនបង្កហិង្សា ខណដែលករណីដោះស្រាយដោយសន្តិវិធី ឬនយោបាយឈ្នះឈ្នះមិនដែលឃើញនោះឡើយ ។

ចំណែកនៅថ្ងៃនេះ ( ២២.១២.២០២០ ) លោក ហួរ យ៉ៃ អធិការនគរបាល ស្រុក​ព្រៃនប់ បាន​បង្ហោះ សារ តាម​បណ្តាញ​សង្គមហ្វេ​ស​ប៊ុ​កផ្ទាល់ខ្លួន​របស់លោក ដោយសរសេរថា  អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់ សូម​ធ្វើការ​បំភ្លឺ ជូន​សាធារណជន​ជ្រាបថា កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៤:៥៥ នាទី ស្ថិតនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ មាន​ករណី​ហិង្សា ដោយ​ចេតនា និង​ធ្វើអោយ​ខូចខាត ដោយ​ចេតនា បានកើត​ឡើង រវាង​ក្រុមហ៊ុន លោក​ឧកញ៉ា ភឺន ផល្លា និង​ប្រជាពលរដ្ឋ បណ្តាលឱ្យ​រងរបួស ទាំងសងខាង ដោយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ភឺន ផល្លា រងរបួស ចំនួន ២​នាក់ (​ប្រុស​) រីឯ​ភាគី​ប្រជាពលរដ្ឋ រងរបួស​ចំនួន ៣​នាក់ (​ស្រី​១​នាក់​)​។​

​លោក ហួរ យ៉ៃ បានបញ្ជាក់បន្ថែម​ថា មូលហេតុ ដោយសារ​ខាង​ក្រុមហ៊ុន បាន​ចុះ​ហាមឃាត់ ប្រជាពលរដ្ឋ មិនអោយ​សាងសង់​ផ្ទះ លើដី​ជម្លោះ ទើប​បណ្តាលឱ្យ កើត​អំពើហិង្សា​ឡើង​។​

​លោកអធិការរូបនោះបានបន្តថា ក្រោយពេល​កើតហេតុ កំលាំង​យើង បាន​ចុះទៅ​អន្តរាគមន៍ ប៉ុន្តែ​ប្រជាពលរដ្ឋ បាន​ប្រមូលផ្តុំ​គា្ន កាន់តែ​ច្រើនឡើងៗ ហើយ​បិទផ្លូវ មិនអោយ​ខាង ក្រុមហ៊ុន លោក​ឧកញ៉ា ភឺន ផល្លា ចេញមកក្រៅ ហើយ​ចោទថា ខាង​ក្រុមហ៊ុន​ប្រើ​អំពើ ហិង្សា ហើយ​បាញ់​គំរាម​ប្រជាពលរដ្ឋ ថែមទៀត បន្ទាប់មក ពួកគេ ក៏​នាំគ្នា​ប្រមូលផ្តុំ ហើយ​ប្រើ​ហិង្សា ដោយ​ប្រើ​ដុំថ្ម​គប់ និង​វាយ​ទៅ​ក្រុម​លោក​ឧកញ៉ា ភឺន ផល្លា ហើយ​ថែម ទាំង វាយ (​កម្ទេច​) រថយន្ត​ផងដែរ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​មួយចំនួន និង​ខូចខាត​រថយន្ត ១​គ្រឿង (​រុញ​ក្រឡាប់​)​។​

​លោក ហួរ យ៉ៃ បានឱ្យដឹងទៀតថា បច្ចុប្បន្ន សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស ចំនួន ៨ នាក់ រួមមានៈ ១.​ឈ្មោះ គង់ រក្សា អាយុ​៣៦​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ , ២.​ឈ្មោះ សាំង កូ អាយុ​១៩​ឆ្នាំ , ៣.​ឈ្មោះ សុខ ភារ​ម្យ អាយុ​៣១​ឆ្នាំ , ៤.​ឈ្មោះ សៀ រដ្ឋា អាយុ​៣៦​ឆ្នាំ , ៥.​ឈ្មោះ ឡៅ តឹក​យូ អាយុ​៥៧​ឆ្នាំ​, ៦.​ឈ្មោះ ចក់ សុគន្ធ អាយុ​៥៦​ឆ្នាំ​, ៧.​ឈ្មោះ សុង ចិន អាយុ ៣០ ឆ្នាំ និង​៨.​ឈ្មោះ ផាន សា​ពេជ្រ អាយុ ៣៧ ឆ្នាំ ។ ទាំង​ ៧ នាក់​នេះ មាន​លំនៅ នៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​។

​លោក ហួរ យ៉ៃ បានឱ្យដឹង​ទៀតថា ចំពោះ​ការ​ចោទថា មាន​បាញ់បោះ ផ្ទុះអាវុធ សមត្ថកិច្ច កំពុង​ស៊ើបសួរ​ស្រាវជ្រាវ ជា​បន្តទៀត​។

សាធារណជនបានអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល រួមទាំងស្ថាប័នពាក់ព័ន្ធគួរតែមើលការស្រាវជ្រាវជាបន្ទាន់ ចំពោះវិវាទដីធ្លី ដែលពាក់ព័ន្ធនឹងលោកឧកញ៉ា ភិន ផល្លា ព្រោះថា លោកមានបុណ្យមានសក្កិខ្ពង់ខ្ពស់ក្នុងរាជរដ្ឋាភិបាល ហើយប្រសិនបើចេះតែមានលេចឮព័ត៌មានលោកឧកញ៉ាឈ្លោះជាមួយប្រជាពលរដ្ឋស្ទើរគ្រប់កន្លែងដូច្នេះ តើវានឹងជៈឥទ្ធិពលអវិជ្ជមានយ៉ាងណាទៅដល់ថ្នាក់ដឹកនាំប្រទេសនោះ ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា