ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គិភ័យ​ឆាបឆេះ​អគារ​លំនៅដ្ឋាន​កម្ពស់ ១៣ ជាន់​នៅ​តៃវ៉ាន់​ស​ម្លា​.​ប់​មនុស្ស​យ៉ាងតិច ៤៦ នាក់​

តៃប៉ិ​៖ មនុស្ស​ចំនួន ៤៦ នាក់​បាន​ស្លាប់ និង​រាប់សិប​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ឆាបឆេះ​អគារ​លំនៅដ្ឋាន​មួយកន្លែង ភាគខាងត្បូង​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​.​ភ្នំពេញ​ថ្មី​

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាលផ្លូវ​ការ​របស់​តៃវ៉ាន់ (CNA) បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​នៅក្នុង​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់ ១៣ ជាន់ នៅវេលា​ម៉ោង ២ និង ៥៤ នាទី​ព្រឹក ម៉ោង​នៅក្នុង​ស្រុក (​ម៉ោង ២ និង ៥៤ នាទី​រសៀល​) ដែល​ស្ថិតនៅក្នុង​សង្កាត់ យ៉ាន​ចេង (Yancheng) នៃ​ទីក្រុង Kaohsiung​។​

អ្នកនាំពាក្យ​ការិយាល័យ​ពន្លត់អគ្គីភ័យ​នៃ​ទីក្រុង Kaohsiung បាន​ប្រាប់ CNN ថា ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​នៅ​កំពុងដំណើរការ​នៅឡើយ ដោយមាន​បុគ្គលិក​ជួយសង្គ្រោះ​ជាង ៣៧៧ នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​កន្លែងកើតហេតុ​។ លោក​បាន​បន្តថា មាន​មនុស្ស​យ៉ាងតិច ៤១ នាក់​បាន​រងរបួស​។ មនុស្ស​ជាង ១០០ នាក់​ដែល​ភាគច្រើន​ជាម​នុស្ស​ដែលមាន​វ័យ​ចំណាស់ និង​ជនពិការ គឺ​បាន​រស់នៅក្នុង​អគារ​នោះ​។​

មកដល់ពេលនេះ អាជ្ញាធរ​នៅ​មិនទាន់បាន​ផ្ដល់ព័ត៌មាន​ឲ្យ​លម្អិត​ណាមួយ​ពី​មូលហេតុ​នៃ​ការឆាបឆេះ​នៅឡើយ​ទេ​៕
​ប្រភព​៖ CNN NEWS

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា