ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ Kompasu នៅ​ហ្វីលីពីន​កើនឡើង​ដល់​១៩​នាក់​

ហ្វីលីពីន ៖ រដ្ឋាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ត្រូពិច​ដ៏​ខ្លាំងក្លា Kompasu បាន​កើន​ឡើងដល់ ១៩ នាក់​ហើយ​មនុស្ស ១៣ នាក់​នៅតែ​បន្ត​បាត់​ខ្លួន​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ស៊ិ​ម​ហួរ​។​

​ក្រុមប្រឹក្សា​កាត់បន្ថយ​និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយថា​ចំនួន​អ្នកស្លាប់​អាច​កើន​ឡើងដល់ ៣០ នាក់ ខណៈ​ខ្លួន​កំពុង​ផ្ទៀងផ្ទាត់​របាយការណ៍​អំពី​ការស្លាប់​មនុស្ស ១១ នាក់​ផ្សេងទៀត​និង​ម្នាក់ទៀត​បាត់​ខ្លួន ដោយសារ​ការ​រអិល​បាក់​ដី​និង​ទឹកជំនន់ នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​និង​ខេត្ត Palawan​។​

​ព្យុះ​ត្រូ​ពិ​ក​នេះ បាក់​បក់​នៅ ប្រទេស​ហ្វីលីពីន​កាល​ពូ​ថ្ងៃ​អង្គារ​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​និង​ការបាក់​ដី​។ មនុស្ស​ជិត ២,០០០ នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។​

ទីភ្នាក់ងារ​នេះ​បាន​និយាយថា​ការខូចខាត​នេះ​គឺ​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​។ ការខូចខាត​ផ្នែក​កសិកម្ម​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ៩,៧ លាន​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់ថា Kompasu គឺជា​ព្យុះ​ត្រូ​ពិ​ក​ទី ១៣ ដែល​វាយប្រហារ​ប្រទេស​ហ្វីលីពីន ក្នុងឆ្នាំនេះ​។​មាន​ព្យុះ​ទី​ហ្វុ​ង​ប្រហែល ២០ បាន​ចូល​ប្រទេស​ហ្វីលីពីន​ជា​រៀងរាល់ឆ្នាំ​។ ក្នុងចំណោម​កោះ​ទាំងអស់​របស់​ហ្វីលីពីន គឺ​កោះ Luzon និង​កោះ Visayas រងគ្រោះ​ញឹកញាប់​ជាងគេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា