ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តៃវ៉ាន់ ប្ដេជ្ញាចិត្ត​តតាំង​បើ​មានការ​ឈ្លានពាន​ពី​ចិន ដោយ​មិនចាំបាច់​ពឹង​ប្រទេស​ផ្សេង​

តៃប៉ិ​៖ រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ បាន​និយាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តៃវ៉ាន់​ត្រូវតែ​ត្រៀម​ការពារ​ខ្លួន​ដោយ​ខ្លួនឯង ហើយ​មិនអាច​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រទេស​ផ្សេងទៀត​ដែល​រង់ចាំ​ជួយ​នោះទេ ប្រសិនបើ​ប្រទេស​ចិន​មានបំណង​បើក​ការវាយប្រហារ​លើ​កោះ​មួយ​នេះ បើទោះបីជា​ប្រធានាធិបតី​តៃវ៉ាន់ បាន​និយាយថា លោកស្រី​មានជំនឿថា​សហរដ្ឋអាមេរិក​នឹង​ជួយ​ការពារ​ក៏ដោយ​។​

រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់​លោក Chiu Kuo-Cheng (.​ភ្នំពេញ​ថ្មី​.) បាន​ប្រាប់​ឲ្យ​ដឹងថា ប្រទេស​យើង​ត្រូវតែ​ពឹងផ្អែក​លើ​ខ្លួនឯង ហើយ​ប្រសិនបើ​ប្រទេស​សម្ព័ន្ធមិត្ត ឬ​ដៃគូ​ភាគី​ជំនួយ​ផ្សេងទៀត​អាចជួយ​យើង​បាន នោះ​វា​ដូចជា​អ្វីដែល​ខ្ញុំ​បាន​និយាយ​ពីមុនមក​ថា យើង​សប្បាយចិត្ត​ដែល​ពួកគេ​បាន​ជួយ​យើង ប៉ុន្តែ​យើង​មិនអាច​ពឹងផ្អែក​ទាំងស្រុង​លើ​ពួកគេ​បានទេ​។​

គួរ​បញ្ជាក់ថា ភាព​តានតឹង​រវាង​តៃវ៉ាន់ និង​ចិន កាន់តែ​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​មួយ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ ដោយ​ប្រទេស​ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ក្នុង​ចំនួន​បំបែក​កំណត់ត្រា​ទៅកាន់​ដែនអាកាស​អន្តរជាតិ​នៅ​ជិត​កោះ​មួយ​នេះ​។ ដោយ ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​គ្រោង​នឹងធ្វើ​ការឈ្លានពាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​មកលើ​កោះ​មួយ​នេះ​នៅ​ឆ្នាំ ២០២៥ ខាងមុខ​៕
​ប្រភព​៖ The India Express

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា