ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ក្នុង​សហគមន៍​ច្រើន​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៦​សប្តាហ៍​

​ចិន ៖ ប្រទេស​ចិន​បាន​កត់ត្រា​ចំនួន​ករណី​កូ​វីដ​១៩​ក្នុង​សហគមន៍​ប្រចាំថ្ងៃ​ច្រើន​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៦​សប្តាហ៍​កាលពី​ថ្ងៃ​សុក្រ ខណៈដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​ករណី​ឆ្លង​ភាគច្រើន​នៅក្នុង​ខេត្ត​ភាគ​ខាងជើង​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការឆ្លង​ក្នុងស្រុក​ថ្មី​ចំនួន ៥៩​ករណី​កាលពី​ថ្ងៃទី ២៩ ខែតុលា ពោលគឺ​កើនឡើង​៤៨​ករណី​បើ​ប្រៀបធៀប​កាលពី​ថ្ងៃមុន​។ វា​ជា​ចំនួន​ខ្ពស់បំផុត​នៃ​ការឆ្លង​ក្នុង​សហគមន៍​ថ្មី​ចាប់តាំងពី​ថ្ងៃទី ១៦ ខែកញ្ញា​។​

​ករណី​ក្នុង​សហគមន៍​ថ្មី​ភាគច្រើន​គឺ​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន ជាមួយនឹង​ការឆ្លង​ដែល​ត្រូវបាន​រាយការណ៍​នៅក្នុង​ទីក្រុង Heilongjiang, Inner Mongolia, Gansu, Beijing និង Ningxia ។​

​រាប់បញ្ចូល​ទាំង​ការឆ្លង​ដែល​នាំចូល​ពី​បរទេស ប្រទេស​ចិន​បាន​កត់ត្រា​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៧៨ ករណី​កាលី​ថ្ងៃទី ២៩ ខែតុលា ពោលគឺ​កើនឡើង ៦៤​ករណី​កាល​ពីមួយ​ថ្ងៃមុន​។ យ៉ាងណាមិញ​មិនមាន​ករណី​ស្លាប់​ថ្មី​ទេ ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​មិន​ផ្លាស់ប្តូរ​គឺ ៤,៦៣៦៣​នាក់​ដដែល​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា