ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សិក្ខាសាលា​ស្ដីពី “​ការជជែក​ស្វែងយល់​ពី​អំពី​អាស៊ាន ”

​រាជធានី​ភ្នំពេញ​៖ សិក្ខាសាលា ស្ដីពី “​ការជជែក​ស្វែងយល់​ពី​អំពី​អាស៊ាន ” ត្រូវបាន​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​តាមរយៈ​ការផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​វត្តមាន​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា ។

សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា សាកលវិទ្យាធិការ​នៃ​កម្ពុជា និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វា​គ្និ​ន​មកពី​នាយកដ្ឋាន​ព័ត៌មាន និង​កិច្ចការ​អាស៊ាន​តំណាង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច តំណាង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​លោកគ្រូ អ្នកគ្រូ និង និស្សិត​មកពី​សាកលវិទ្យាល័យ​មួយចំនួន ។​

សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្ដល់​ចំណេះដឹង​បន្ថែម​សំខាន់ៗ​អំពី​សមាគម​ប្រជាជាតិ​អាស៊ាន​ជូន​ដល់​និស្សិត និង លោកគ្រូ អ្នកគ្រូ គ្រប់ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ជា​សមាជិក​ក្រុមប្រឹក្សា សាកលវិទ្យាធិការ​នៃ​កម្ពុជា​ដូចខាងក្រោម ៖
១. ចំណេះដឹង​អំពី​ប្រវត្តិ និង​រចនាសម្ព័ន្ធ សមាគម ប្រជាជាតិ អាស៊ាន​។​
២. ការផ្លាស់ប្ដូរ​និស្សិត និង​ការទទួលស្គាល់​ក្រេ​ឌី​ត​ក្នុង​បណ្ដាញ​សកលវិទ្យា​ល័យ​ក្នុង​តំបន់​អាស៊ាន ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា