ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខណ​នេះ​អ៊ុយ​ក្រែ​ន​បាន​ដណ្តើមយក​ក្រុង​រាប់សិប​មកវិញ ក្នុង​ល្បឿន​យ៉ាង​ឆាប់រហ័ស​

តាម​សារពត៌មាន​Reuter​បាន​រាយការណ៍​ថា មកដល់ពេលនេះ​កង​ទ​ព័​អ៊ុយ​ក្រែ​ន​បាន​ដណ្តើម​កាន់កាប់​ទីក្រុង​រាប់សិប​មកវិញហើយ ខណដែល ទាហាន​រុស្ស៊ី​ជាច្រើន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​យ៉ាង​តក់ក្រហល់​។​

ទន្ទឹម​នោះ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelenskiy ក៏បាន​ចេញមុខ​អំពាវនាវ​ឱ្យមាន​ការផ្តល់​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ពី​លោកខាងលិច​ផងដែរ​។​

លោក Volodymyr Zelenskiy បាន​អំពាវនាវ​ឱ្យ​លោកខាងលិច​បង្កើនល្បឿន​ការផ្តល់​ប្រព័ន្ធ​អាវុធ​ការពារ​ដែនអាកាស​ឲ្យ​បាន​ឆាប់ ខណៈដែល​កងទ័ព​អ៊ុយ​ក្រែ​ន​ផ្លាស់​ទី​ដើម្បី​បង្រួបបង្រួម​ការគ្រប់គ្រង​លើទឹក​ដី​ភាគ​ឦសាន​ដ៏​ធំ​ដែល​ដណ្តើមបាន​មកវិញ​ពី​រុស្ស៊ី​។​
យ៉ាងណាក៏ដោយ គេ​មិនទាន់មាន​ពត៌មាន​គ្រប់គ្រាន់​នោះទេ ទាក់ទិន​នឹង​ការដណ្តើម​កាន់កាប់​ទឹកដី​ដ៏​ច្រើន ហើយ​ឆាប់​រហ​ស័​ពី​រុស្ស៊ី​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។​ប៉ុន្តែ​លោក​Zelenskyy បានចេញ​មុខមក​អំពា​វ​នាវ​ឲ្យ​លោកខាងលិច​បង្កើនល្បឿន​ផ្តល់​អាវុធ​ទំនើបៗ​ក្នុងពេលដែល​រុស្ស៊ី​ថមថយ​កម្លាំង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា