ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Newcastle ចុះហត្ថលេខា​យក​អតីត​អ្នកចាំទី Liverpool ក្នុង​កិច្ចសន្យា​​រហូតដល់​ខែមករា​

​កីឡា ៖ Newcastle United បាន​ចុះហត្ថលេខា​នាំយក​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់ Loris Karius ក្នុង​កិច្ចសន្យា​ដំបូង​រហូតដល់​ខែមករា​។​

​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់ពី​ចាកចេញ​ពី Liverpool នៅ​រដូវក្តៅ ហើយ​មាន​ជម្រើស​ក្នុង​ការបន្ត​កិច្ចសន្យា​រហូតដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​

​ការសម្រេច​បន្ត​មកកាន់​ក្លិប Newcastle United នៃ​លី​គ​អង់គ្លេស បន្ទាប់ពី​អ្នកចាំទី Karl Darlow បាន​ជួប​បញ្ហា​របួស​កជើង ហើយ​កីឡាករ Karius បានបង្ហាញ​អារម្មណ៍​ថា «​ខ្ញុំ​ពិតជា​មាន​ក្តីរំភើប​រីករាយ ដែល​វា​ជា​គម្រោង​ដ៏​ត្រឹមត្រូវ ក្នុងការ​ធ្វើការ​ជាមួយ​គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម​ថ្មី​របស់ខ្ញុំ​»៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា