ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចាប់ពី​ខែកុម្ភៈ មាន​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ប្រមាណ​ជាង​៤​លាន​នាក់​បាន​ទៅដល់​រុស្ស៊ី​

ប្រភព​សារពត៌មាន​Tass​បានបង្ហាញ​ពី​ចំនួន​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ដែល​បាន​មកដល់​ប្រទេស​រុស្ស៊ី ចាប់តាំងពី​ខែកុម្ភៈ​មក មាន​ចំនួន​៤.១​លាន​នាក់​ហើយ ក្នុងនោះ​មាន​មនុស្ស​ប្រមាណ ៣៤.៧០០ នាក់​កំពុង​ស្ថិតក្នុង​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្រោម​ការគ្រប់គ្រង​ដោយ​រុស្ស៊ី​។​

មន្ត្រី​ទទួលបន្ទុក​ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា ចំនួន​ជនភៀសខ្លួន​ដែល​បាន​មកដល់​ប្រទេស​រុស្ស៊ី​ពី​ទឹកដី​នៃ​អ៊ុយ​ក្រែ​ន​និង Donbass ចាប់តាំងពី​ខែកុម្ភៈ​បាន​កើន​ឡើងដល់ ៤.១ លាន​នាក់​។ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​បាន​ប្រាប់ TASS កាលពី​ថ្ងៃ​អង្គារ​នេះ​។​

ប្រភព​បានបញ្ជាក់​បន្ថែម​ថា ចំនួន​សរុប​នៃ​ជនភៀសខ្លួន ដែល​បាន​មកដល់​ប្រទេស​រុស្ស៊ី​ពី​អ៊ុយ​ក្រែ​ន​និង Donbass] ចាប់តាំងពី​ខែកុម្ភៈ​មាន​ចំនួន​៤.១ លាន​នាក់​រួមទាំង​កុមារ ៦៤១,០០០​នាក់ ។​

ក្នុងនោះ​ក៏មាន​មនុស្ស ៣៤,៧០០ នាក់​កំពង់​នៅក្នុង​ជម្រក​បណ្តោះអាសន្ន​។ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ និង​ផ្នែក​ច្បាប់​ថែមទៀត​។​ទន្ទឹម​នោះ ពួកគេ​ក៏ត្រូវ​បានផ្តល់​ប្រាក់​បំណាច់​ចំនួន ១០.០០០ rubles (​ជិត ១៦៥​ដុល្លារ​) ក្នុង​មនុស្ស​ម្នាក់ៗ​ផងដែរ​។​ដូច្នេះ​ការចំណាយ​សរុប​មាន​រហូតដល់ ៨.២ ពាន់​លាន​រូ​ប្លែ ស្មើនឹង (១៣៥,៥៩៣,២៣២ ដុល្លារ​) ឯណោះ ដែលជា​បន​ន​ទុក​របស់​រុស្ស៊ី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា