ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Ronaldo ទទួលបាន​កាដូនាឡិកា​អស្ចារ្យ​ដែលមាន​តម្លៃ​៧៨០ ០០០​ដុល្លារ

កីឡា ៖ Cristiano Ronaldo បានទទួល​កាដូ​នាឡិកា​ដ៏​ពិសេស​មួយ​តម្លៃ ៧៨០ ០០០​ដុល្លារ ដើម្បី​អបអរសាទរ បន្ទាប់ពី​សម្រេច​ផ្ទេរ​មកកាន់​ក្រុម Al-Nassr នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានបញ្ចប់​កិច្ចព្រមព្រៀង​តម្លៃ ១៧៥​លាន​ផោន​ក្នុង​មួយឆ្នាំ​ដើម្បី​ផ្លាស់​ទៅ​តំបន់​មជ្ឈិមបូព៌ា​ក្នុង​ខែមករា ពីរ​ខែ​បន្ទាប់ពី​កិច្ចសន្យា​នៅ Manchester United របស់គេ​ត្រូវបាន​បញ្ចប់​ដោយ​ចម្រូងចម្រាស​។​

Ronaldo គឺជា​ឯកអគ្គរាជទូត​របស់​ក្រុមហ៊ុន Jacob & Co ហើយ​ក្រុមហ៊ុន​នេះ​បាន​ផលិត​នាឡិកា “Caviar Flyin Tourbillon” សម្រាប់​គាត់ ដើម្បី​ប្រើប្រាស់​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​នាឡិកា​ដែល​រចនា​ម៉ូដ ពណ៌​បៃតងចាស់ ដើម្បី​តំណាង​ឲ្យ​ទង់ជាតិ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត គឺមាន​ដាំ​ត្បូង​កម្រ​បំផុត​ចំនួន​៣៣៨​គ្រាប់ និង​មាន​មាស​ពណ៌​ស ១៨​កា​រ៉ាត់ ជាមួយ​ខ្សែ​ស្បែក​ក្រពើ​ពណ៌​បៃតង​។​

Ronaldo ពាក់​នាឡិកា​ដ៏​អស្ចារ្យ​នេះ តែ​ក្នុង​ការហោះហើរ​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ប៉ុណ្ណោះ​។ ក្នុងអំឡុងពេល​ពិធី​ប្រកាស​វត្តមាន​ជា​ផ្លូវការ​នៅ​ក្លិប Al Nassr ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៣៧​ឆ្នាំ​រូបនេះ បាន​ប្តូរ​មក​ពាក់​នាឡិកា​ពណ៌​លឿង ដែលជា​ពណ៌​ប្រពៃណី​របស់​ក្លិប​វិញ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា