ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ​.​ជ​.​ប រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២​ទិវា​អន្តរជាតិ​៨ មីនា ឆ្នាំ​២០២៣

នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២៣ នា​ទីស្ដីការ គ​.​ជ​.​ប លោក ប្រាជ្ញ ចន្ទ ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​លោកជំទាវ​បាន ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​មន្ត្រី​បុគ្គលិក​ជាប់កិច្ចសន្យា​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងឱកាស​ខួប​លើក​ទី ១១២ ទិវា​អន្តរជាតិ​នារី ៨​មីនា ២០២៣ ក្រោម​ប្រធានបទ « ស្ត្រី​រួមគ្នា រក្សាសុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល​»​។​

សូមជម្រាបថា ទិវា​អន្តរជាតិ​នារី ឬ​ទិវា​សិទ្ធ​នារី​អន្តរជាតិ ត្រូវបាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រកាស​នៅ​ឆ្នាំ​១៩៧៧ ជា​ថ្ងៃ​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ស្ត្រី​និង​សន្តិភាព​ពិភពលោក​។ ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ទូទាំង​សកលលោក ដើម្បី​រម្លឹក​ពី​ប្រវត្តិ​នៃ​ការតស៊ូ​ទាមទារ​សិទ្ធិសេរីភាព និង​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល បញ្ហា​ប្រឈម ការប្តេជ្ញាចិត្ត និង​វិធានការ វិជ្ជមាន​នានា សំដៅ​បន្ត​លើកកម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ក្លាហាន​ដល់​ស្ត្រី និង​ក្មេងស្រី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា