ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Lyon ឈានដល់​ផ្លូវបំបែក​ជាមួយ​អ្នកចាត់ការ​ទូទៅ​លោក Laurent Blanc ហើយ​

​កីឡា​៖ ក្លិប​បាល់ទាត់ Lyon បាន​ឈានដល់​ផ្លូវបំបែក​ជាមួយ​អ្នកចាត់ការ​ទូទៅ លោក Laurent Blanc ហើយ ក្រោយ​អតីត​ក្រុម​ខ្លាំង​មួយ​ខ្លាំង ស្ថិតនៅ​តំបន់​បាត​តារាង​នៃ​លី​គ​កំពូល​បារាំង Ligue 1 នៅពេល​ឆ្លងកាត់​ទើបបាន ៤​ប្រកួត​មកនេះ​។​

១​ប្រកួត​ចុងក្រោយ​របស់​គ្រូបង្វឹក​វ័យ ៥៧​ឆ្នាំ​ខាងលើនេះ នៅពេល Lyon បាន​ប្រកួត​ចាញ់​អតីត​ក្រុម​របស់លោក​គឺ Paris Saint-Germain ក្នុងផ្ទះ​ដោយ​លទ្ធផល ៤-១ នា​សប្តាហ៍​មុន ដែល​បានធ្វើ​ឲ្យ Lyon ធ្លាក់​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​១៨ ចុងក្រោយ​គេ ។​

​លោក Blanc ដែល​ធ្លាប់​ដឹកនាំ PSG ឈ្នះ​ពាន Ligeu 1 បាន ៣​លើក​ផង​នោះ ត្រូវបានតែងតាំង​ដឹកនាំ Lyon កាល​ខែតុលា ឆ្នាំ​២០២២ ដោយ​ដឹកនាំ​ក្រុម​មួយ​នេះ​បញ្ចប់​ទៅដោយ​ចំណាត់ថ្នាក់​លេខ​៧ នៅក្រៅ​តំបន់​កៅអី​លេង​ពាន​អឺរ៉ុប​នា​រដូវ​កាល​នេះ​៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា