ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ហ៊ុន សែន ៖ ឆ្នាំ​២០២២ កន្លងទៅ ថ្ងៃនេះ​ខ្ញុំ​ចេញដំណើរ​ទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះ​នាយករដ្ឋមន្ត្រី​ថ្មី​ចេញដំណើរ​ទៅ​ម្តង​

សម្តេច ហ៊ុន សែន បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​ពត៌មាន​សង្គម​ដែលមាន​ខ្លឹមសារ​ថា “​ឆ្នាំ​២០២២​កន្លងទៅ ថ្ងៃនេះ​ខ្ញុំ​ចេញដំណើរ​ទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះ​នាយករដ្ឋមន្ត្រី​ថ្មី​ចេញដំណើរ​ទៅ​ម្តង​”​។ សម្តេច​បន្តថា “ ខ្ញុំ​ធ្លាប់បាន​និយាយ​ច្រើនដង​ណាស់​ថា (​ថ្ងៃនេះ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី និង​ពេលខាងមុខ ខ្ញុំ​នឹង​ក្លាយទៅជា​ឪពុក​នាយ​រដ្ឋមន្ត្រី​)”​។

សម្តេច​បន្ថែមថា “ ក្រុមប្រឆាំង​ពេបជ្រាយ​តែ​ពេលនេះ ប្រហែល​គេ​ឃើញ​ការពិត​ដែល​បានកើត​រួចទៅហើយ​។ ខ្ញុំ​បាន​ឡើង​ឋានៈ​ជា​ឪពុក​នាយករដ្ឋមន្ត្រី​ជិត​មួយខែ​ហើយ​។ ឯ​អ​ម្រែ​កបាន​ទម្លាក់​ចុះ​ពី​ស្មា​បន្ទាប់ពី​ប្រឹង​រែក​អស់​រយៈពេល​ជាង​៣៨​ឆ្នាំ ឬ​ជាង​៤៤​ឆ្នាំ ទុក​ឲ្យ​អ្នក​បន្តវេន​រែក​តទៅទៀត​ប្រកបដោយ​ការទទួលខុសត្រូវ “​។​

ទន្ទឹម​នោះ សម្តេច​ក៏បាន ផ្ញើជូន​ការ​នឹករលឹក​ចំពោះ​បងប្អូន​ដែល​រស់នៅ សហរដ្ឋអាមេរិក និង​កាណាដា ដែល​នឹង​មក​ទទួល នាយករដ្ឋមន្ត្រី​ថ្មី ជំនួស​ឲ្យ​ការទទួល​រូបខ្ញុំ​កាលពី​ឆ្នាំ​កន្លងទៅ​៕

Today in 2022, I was departing for the United Nations; today this year it is the new prime minister’s turn. I have said many times that (today I am the prime minister and in the future, I will become the father of prime minister).

The opposition groups disesteemed, yet now they might witness the truth that has happened. I was promoted to father of prime minister for almost a month. The burden for 38 years or over 44 years has been transferred to the next generation to shoulder with responsibility.

Conveying my regards to people living in the United States and Canada who are welcoming the new prime minister instead of welcoming myself last year.

Filed in: Uncategorized

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា