ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​ពន្ធនាគារ​ចំនួន​១១១​នាក់​ស្ម​គ្រ័​ចិត្ត​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​

​បន្ទាយមានជ័យ​៖ នៅក្នុង​បរិវេន​ពន្ធនាគារ ស្ថិតក្នុង​ភូមិ​ទំនប់​ជ្រៃ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ មន្ត្រី​ពន្ធនាគារ ចំនួន ១១១​នាក់​ក្នុងនោះ​មាន​ស្រី​ចំនួន ១៩​នាក់ បាន​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ទូទៅ​នៅតាម​មន្ទីរពេទ្យ​។​

ក្នុង​ពិធី​នេះ មានការ​ចូលរួម​ពី អនុរក្ស​ថ្នាក់​លេខ ១ លោក​សែម ស៊ី​ណង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធ​គារ , លោក​អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទ​យ​មានជ័យ , លោក ឡេ ច័ន្ទ សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ពេទ្យ​ជាច្រើន​នាក់​។​

​លោក អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្ត បាន​អាន​របាយការណ៍ សង្ខេប ស្តីពី​ស្ថានភាព​ជន​ជាប់ឃុំ​ក្នុង​ពន្ធ​គារ​ខេត្តបន្ទាយមានជ័យ កំពុង​ឃុំ​ជាក់ស្តែង​មាន​ចំនួន​សរុប​១.៨៩៣​នាក់ ស្រី​មាន​ចំនួន​១០០​នាក់​។

លោក អ៊ុង ស៊ី​ផាន ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បាន​អនុវត្ត​នៅ​តួនាទី​ភារកិច្ច​របស់ខ្លួន​ដូចជា​ការអប់រំ​កែប្រែ​ស្ដា​និតិ​សម្បទា ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​នៅក្នុង​ពន្ធនាគារ ការងារ​កសិកម្ម​សិប្ប​កម្ម ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ។​ក្រៅពីនេះ​អង្គភាព​មាន​ប៉ុស្តិ៍​សុខភាព​មួយ​ខ្នង​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​ផ្ទាល់​នឹងមាន​ផ្នែក​សុខាភិបាល​ជា​អ្នកទទួលខុសត្រូវ​ផងដែរ​។​

លោក​បានបញ្ជាក់​បន្ថែម​ថា អង្គភាព​បាន​យកចិត្តទុកដាក់​លើ​គោលនយោបាយ​កំណែទម្រង់​ពន្ធនាគារ​គឺ​ការអប់រំ​កែប្រែ​និង​ស្ដា​នីតិសម្បទា​ដល់​ជន​ជាប់ឃុំ​ដែលមាន​អប់រំ​ផ្លូវចិត្ត​រៀនអក្សរ​ខ្មែរ​គ្រប់​ចំណេះដឹង​។ ចំណុច នេះ​អង្គភាព​បាន​យកចិត្តទុកដាក់​ធ្វើការ​បែងចែក​ចំណា​ច់​ថ្នាក់ សន្តិសុខ​ដែលជា​មូលដ្ឋាន​សម្រាប់​ស្មើ​សុំ​បន្ធូរបន្ថយ​និង​លើក​លេង​ទោស​ដល់​ទណ្ឌិត​ស្របតាម​នីតិវិធី​ច្បាប់​។​

​លោក​អ៊ុង ស៊ី​ផាន បាន​បន្តថា ជន​ជាប់ឃុំ​ទាំងអស់​ត្រូវបាន​ប្រធាន​ពន្ធនាគារ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​ជូន​ដល់​គាត់​មានដូចជា រៀន​កាត់ដេរ រៀន​ជួសជុល​គ្រឿង​អេ​ឡិ​ត​ត្រួ​និ​ច រៀន​ជួសជុល​ម៉ូតូ រៀន​ភ្លេងសម័យ រៀន​កាត់សក់ រៀនអក្សរ​ខ្មែរ​ជាដើម ក្នុងនោះ​ជន​ជាប់ឃុំ​ត្រូវបាន​បន្ធូ​បន្ថយទោស​លើកលែងទោស​ក្នុង​១​ឆ្នាំមាន​ចំនួន​៣​លើក​។​

លោក ឡេ​ច័ន្ទ សង្វាត មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ការ​បរច្ចាក​ឈាម​នេះ​ជា​អំពើ​ដ៏​ល្អ ប្រពៃ​របស់​មនុស្ស​នៅក្នុង​សង្គម ដែល​យើង​អាចធ្វើ​ចាន​ទាំងអស់គ្នា អំណោយ​ឈាម​ជា​អំណោយ​នៃ​ជីវិត ដែល​មនុ​ស្សមាន​សុខភាព​ល្អ អាច​ចែករំលែក​ទៅ​ឲ្យ​មនុស្ស​ទាំងឡាយ​នៅក្នុង​សហគមន៍ ជាមួយគ្នា​នៅពេល​ដែលមាន​អ្នក​ជម្ងឺ​មាន​គ្រោះថ្នាក់ ហើយ​ត្រូវការ​សង្គ្រោះ​ដោយ​ការចាក់​បញ្ចូល​ឈាម​។​

លោក អនុរក្ស​ថ្នាក់​លេខ ១ សែម ស៊ី​ណង បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ មាន​ការបរិច្ចាក​ឈាម ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​១​ថ្ងៃ​សម្រាប់​យកទៅ​សង្គ្រោះ​ជីវិត​មនុស្ស​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​ក្នុង​១​ឆ្នាំៗ​ស​ម្រូ​វ​ការ​ឈាម​ចំនួន​១.៦០០​កំប្លោក​ពី​អ្នកផ្តល់​ឈាម​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា