ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួង​ធនធានទឹក ជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤

ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តី​ជូន​អំ ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​ប​ន្ត​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ប្រព័ន្ធ​នៃ​សម្ពាធ​ទាប​ដែល​ស្ថិតនៅលើ​ប្រទេស​ថៃ​។ ចាប់ពី​ថ្ងៃទី​១១-១៣ ខែកុម្ភៈ ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​លាតសន្ធឹង​មកលើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បង្កើនល្បឿន​បក់​មកលើ​កម្ពុជា​។​
​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤៖

១-​តំបន់​វាលទំនាប ៖
* សីតុណ្ហភាព​អប្បបរមា​ពី​២១-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​២-៥​ម៉ែត្រ​/​វិនាទី​។​

២-​តំបន់​ខ្ពង់រាប ៖
* សីតុណ្ហភាព​អប្បបរមា​ពី​១៨-២២°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C
* នៅ​ថ្ងៃទី​១១-១៣ ខែកុម្ភៈ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ធាតុអាកាស​ត្រជាក់​នៅពេល​ព្រឹក​ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ពី​១៨-២០°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី​។​

៣-​តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី​
* រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៧៥-១,៥០​ម៉ែត្រ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា