ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គិត​ត្រឹម ២ ឆ្នាំ ចុងក្រោយ ហៃ​ទី ប្រឈម​នឹង​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​ក្មេង​ទំនើង​ខ្លាំងក្លា​បំផុត​

ប្រធាន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​សុក្រ​ថា មនុស្ស​ជាង ១,១០០ នាក់ ត្រូវបាន​សម្លាប់ រងរបួស និង​ចាប់ពង្រត់​នៅ​ប្រទេស​ហៃ​ទី គិត​ត្រឹម​ខែ មករា ឆ្នាំនេះ ជា​ខែ​ដែលមាន​អំពើហិង្សា​បំផុត​នៅក្នុង​ប្រទេស និង​ស្ថិតក្នុង​ជម្លោះ​រយៈពេល ២ ឆ្នាំ ចុងក្រោយ​។​

បច្ចុប្បន្ននេះ​ក្រុម​ក្មេង​ទំនើង បាន​បន្តសកម្មភាព​នៅ​ក្នុង​ផ្នែក​មួយចំនួនធំ​នៃ​ប្រទេស ហើយ​អំពើ​ឃាតកម្ម​នៅក្នុង​ប្រទេស​កើនឡើង​ទ្វេដង កាលពី​ឆ្នាំមុន រហូតដល់​ជិត ៤,៨០០ ករណី​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ​ដែល​ចេញផ្សាយ កាលពី​ថ្ងៃ​អង្គារ​។​

ប្រធាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោក Volker Turk បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​រួចទៅហើយ​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែមទៀត ចំពេល​មាន​អំពើហិង្សា​ក្រុម​ក្មេង​ទំនើង ដែល​កំពុង​កើនឡើង ជាមួយនឹង​ផលវិបាក​ដ៏​មហន្តរាយ​សម្រាប់​ជនជាតិ​ហៃ​ទី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា