ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខណ​នេះ​អ៊ុយ​ក្រែ​ន កំពុង​អស់​គ្រាប់រំសេវ បន្ទាប់ពី​លោកខាងលិច​ផ្អាក​ការផ្គត់ផ្គង់ ហើយ EU មាន​ភាពយឺតយ៉ាវ

អង្គភាព​ជួរមុខ​របស់​អ៊ុយ​ក្រែ​ន បាន​ងាក​ទៅរក​ការបែងចែក​កាំភ្លើង​ធំ ដោយសារតែ​ការផ្គត់ផ្គង់​របស់​សហ​រដ្ឋ​អាមេរិក​បាន​បញ្ឈ​ប់ ហើយ​ការផ្ដល់​ដោយ​សហភាព​អឺរ៉ុប មាន​ភាពយឺតយ៉ាវ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Financial Times ។​

ទីក្រុង​គៀវ កំពុង​ប្រឈម​នឹង​ការខ្វះខាត​គ្រាប់កាំភ្លើង​ធំ​ដែល​ផ្ដល់​ដោយ​លោកខាងលិច នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សហភាព​អឺរ៉ុប និង​អាមេរិក ដែល​មិន​បញ្ចេញ​ឈ្មោះ​។

អ្នកការទូត​ជាន់ខ្ពស់​របស់​អង្គការ​ណា​តូ បាន​ប្រាប់ FT ថា វា​ជា​ស្ថានភាព​អស់សង្ឃឹម​មួយ​នៅ​ជួរមុខ​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន ដែល​អាក្រក់​ជាង​អ្វីដែល​ពួកគេ​រំពឹងទុក​។​

លោក បាន​បន្ថែមថា តម្រូវការ​អប្បបរមា​ប្រចាំថ្ងៃ​ដ៏​សំខាន់បំផុត សម្រាប់​អ៊ុយ​ក្រែ​ន​គឺ ៦,០០០ គ្រាប់​ក្នុង​មួយថ្ងៃ ប៉ុន្តែ​យោធា​របស់ខ្លួន​អាច​បាញ់​បាន​ប្រហែល​មួយ​ភាគបី​នៃ​ចំនួន​នោះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា