ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Madame Pang ក្លាយជា​ប្រធាន​សមាគម​កីឡាបាល់ទាត់​ថ្មី​របស់​ថៃ​

​កីឡា ៖ សមាគម​បាល់ទាត់​ថៃ (FA) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បោះឆ្នោត​ជ្រើសរើស​លោកស្រី Nualphan Lamsam ដែល​ត្រូវបាន​គេ​ស្គាល់​ថា “Madame Pang” ជា​ប្រធាន​សមាគម​បាល់ទាត់​ថ្មី​របស់ខ្លួន​។​

​លោកស្រី Madame Pang ទទួលបាន​ការគាំទ្រ​យ៉ាង​លើសលប់​ពី​គណៈប្រតិភូ ដោយ​ទទួលបាន​សំឡេងគាំទ្រ ៦៨ លើ ៧៣ ដើម្បី​ក្លាយជា​ប្រធាន​ទី ១៨ របស់ FA និង​ជា​ប្រធាន​ស្ត្រី​ដំបូង​គេ​ផងដែរ​ដែលកាន់តំណែងនេះ។​

​លោកស្រី​បាន​ផ្ដូ​ល​បេក្ខជន​ជាច្រើន​ដូចជា​លោក Polleen Ngampring ស្ថាបនិក​ក្រុម​អ្នកគាំទ្រ CheerThai; លោក Warong Thiwhat អតីត​លេខា​ការប្រកួត​របស់ Thai League; លោក Thanasak Suraprasert អនុប្រធាន FA បច្ចុប្បន្ន និង​លោក Wang-ong Napalai ជា​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា