ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​និយាយ​ពី​ការប្រកួត​ជាមួយ​ក្រុម Central Coast Mariners នៅ​ថ្ងៃស្អែក​

​កីឡា ៖ លោក Oleg Starynskyi គ្រូបង្វឹក​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​និយាយ​ពី​ការប្រកួត​ជាមួយ​ក្រុម Central Coast Mariners នៅ​ថ្ងៃស្អែក​ថា «​យើង​បាន​ចំណាយ​ពេលវេលា និង​កម្លាំង​ច្រើន​ដែរ​សម្រាប់​ការមកដល់​ទីនេះ ប៉ុន្តែ​យើង​ក៏មាន​ភាព​រំភើប​ដូចគ្នា​។ ការ​ប៉ះគ្នា​ជាមួយ Central Coast Mariners គឺ​នឹងមាន​ភាព​តានតឹង​ជាមួយនឹង​ការប្រកួតប្រជែង​ខ្ពស់​។ នេះ​ជាការ​ប្រកួត​ដែល​លេង​តែមួយ​ប្រកួត ក្នុងការ​ជ្រើសរើស​អ្នកឈ្នះ​ឡើងទៅ​វគ្គ​បន្ត​។

​លោក Oleg បាន​បន្តថា សម្រាប់​ការប្រកួត​នៅ​ស្អែក វា​នឹង​ទៅជា​ការប្រកួត​ដ៏​អស្ចារ្យ ព្រោះ​ក្រុម​អូស្ត្រាលី​នេះ​គឺជា​ក្រុម​មួយ​ដែល​លេចធ្លោ​របើ​យើង​ប្រៀបធៀប​ជាមួយ​ក្រុម​ផ្សេងៗ​ទៀត​។ ក្នុង​បាល់ទាត់​អ្វីៗ​ក៏​អាច​កើតមានឡើង​ដែរ យើង​សង្ឃឹមថា​យើង​នឹង​អាចធ្វើ​វា​បាន ព្រោះ​គ្រប់គ្នា​ដែល​មក​ទីនេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ការប្រកួត​។​»

​ភ្នំពេញ​ក្រោ​ន​របស់​កម្ពុជា​នឹង​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តំបន់​អាស៊ាន ជាមួយ​ក្រុម​ខ្លាំង Central Coast Mariners របស់ អូ​ស្ត្រា​រលី នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្អែក​នេះ​វេលា​ម៉ោង​៤៖០០​នាទី​រសៀល នា​កីឡដ្ឋាន INDUSTREE GROUP STADIUM (GOSFORD) ប្រទេស​អូស្ដ្រាលី​ផ្ទាល់​តែម្ដង​។ ដោយ​ការប្រកួត​នេះ​ធ្វើឡើង​តែមួយ​ជើង​ប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា​សម្រាប់​អ្នកឈ្នះ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​ប៉ះគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ASEAN Zonal ជើង​តែមួយ នៅ​ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2024៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា