ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​បញ្ជូន​កីឡាករ​ទូកក្ដោង​ចំនួន​៤​​​រូប ទៅ​ប្រកួត​ពានរង្វាន់​សាំង​ហ្គា​ពួរ​លើក​ទី​៤៣ ប្រទេស​សឹង្ហ​បុរី​

​រាជធានី​ភ្នំពេញ​៖ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ៖ តប​តាម​ការអញ្ជើញ និង​យោងតាម​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព ក៏ដូចជា​ចក្ខុវិស័យ របស់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​ឆ្នាំ​២០២៣-២០២៧ ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ថោង រដ្ឋ​ស​ក្កិ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស អគ្គលេខាធិការ​នៃ​សហព័ន្ធ បានរៀបចំ​បញ្ជូន​គណៈ​ប្រតិភូ​កីឡា​ទូកក្ដោង​ចំនួន ០៥​រូប ដឹកនាំ​ដោយ​លោក ចាន់ វាសនា ប្រធាន​ប្រតិភូ និង​ជា​គ្រូបង្វឹក និង​កីឡាករ​ចំនួន ០៤​រូប​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​កីឡា​ទូកក្តោង 43rd Singapore Open Windsurfing & Foiling Championship 2024 និង Techno 293 Asian Championship 2024 ប្រទេស​សឹង្ហ​បុរី ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤​។

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្តោង 43rd Singapore Open Windsurfing & Foiling Championship 2024 និង Techno 293 Asian Championship 2024 គឺជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្តោង​ប្រភេទ Windsurfing និង Wind Foil ដ៏​ធំ​មួយ​ប្រចាំឆ្នាំ​របស់​ប្រទេស​សឹង្ហ​បុរី ដែលមាន​ការចូលរួម​ពី​កីឡាករ កីឡាការិនី​សរុប​ប្រមាណ ៧០​នាក់​មកពី​៨​ប្រទេស​ដូចជា កម្ពុជា​, ថៃ​, ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី​, ជប៉ុន​, ហ្វីលីពីន​, ឥណ្ឌា និង​សឹង្ហ​បុរី​ដែលជា​ម្ចាស់ផ្ទះ​។

​ការប្រកួត​ជើងឯក​កីឡា​ទូក​43rd Singapore Open Windsurfing & Foiling Championship 2024 និង Techno 293 Asian Championship 2024 គឺជា​ឱកាស​មួយ​ដ៏​មាន​សារៈសំខាន់​សំរាប់​ក្រុមកីឡា​ទូកក្តោង​កម្ពុជា ក្នុងការ​ប្រកួតប្រជែង និង​ពង្រឹងសមត្ថភាព ដើម្បី​ឆ្ពោះទៅកាន់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​។

​គួរបញ្ជាក់​ផងដែរ​ថា សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បញ្ជូន​ក្រុម​កីឡាករ Windsurfing ចំនួន ០២​នាក់ គឺ​កីឡាករ កែវ ភា​រុណ​, កីឡាករ សែម ប្រុស​ពៅ និង Wind Foil ចំនួន ០២​នាក់ គឺ​កីឡាករ ហេន សុ​ភី និង​កីឡាករ កែវ ភានុ​ន ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា