ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ដូច​ការសន្យា​៖ ចិន បញ្ជូន​យន្តហោះ និង​នាវាចម្បាំង​ជាង ៣០ គ្រឿង ទៅ​កៀក​កោះ​តៃវ៉ាន់​

ប៉េកាំង​៖ ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​រាយការណ៍​ពី​វត្តមាន​នៃ​យន្តហោះ​កងទ័ព​រំដោះប្រជាជន​ចិន (PLA) ចំនួន ២៤ គ្រឿង និង​នាវាចម្បាំង​កងទ័ព​រំដោះ​ប្រជាជន​រំដោះប្រជាជន (PLAN) ចំនួន ៨ គ្រឿង នៅក្នុង​តំបន់​ជាប់​នឹង​កោះ​នេះ​។​

យោងតាម​របាយការណ៍ បន្ថែមថា យន្តហោះ​ចំនួន ១១ គ្រឿង ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​មធ្យម​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ឬ​ចូលទៅក្នុង​តំបន់​ដែល​ហៅថា​តំបន់​ការពារ​ដែនអាកាស​រប​ស់កោះ ដែល​តៃវ៉ាន់ ចាត់ទុកថា​ជា​ព្រំដែន​ជាមួយ​ចិនដីគោក​។

បុគ្គលិក​យោធា បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​ទំព័រ X ថា កងកម្លាំងប្រដាប់អាវុធ​របស់​តៃវ៉ាន់ កំពុង​តាមដាន​ស្ថានភាព និង​ប្រើប្រាស់​កងកម្លាំង​សមស្រប​ដើម្បី​ឆ្លើយតប ទៅនឹង​ទង្វើ​នេះ​។​

តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​តៃវ៉ាន់ ត្រូវបាន​ប្រកាស​ជា​ឯកតោភាគី​ដោយ​កោះ​នេះ និង​គ្របដណ្តប់​លើ​ផ្ទៃដី ៤៩២,០០០ គីឡូម៉ែត្រ​ការ៉េ ដែល​លើសពី​ដែនអាកាស​របស់​កោះ​នេះ​។ វា​ក៏​គ្របដណ្តប់​លើ​ផ្ទៃ​ទឹក​ជុំវិញ ច្រក​សមុទ្រ​តៃវ៉ាន់ និង​ផ្នែក​មួយ​នៃ​ដែនអាកាស​លើ​ខេត្ត Fujian, Jiangxi និង Zhejiang របស់​ចិនដីគោក​ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា