ក្រសួង​ធនធានទឹក ជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​ព្រះរាជាណាចក្រ​កម្ពុជា​ទ​ទួល​ឥទ្ធិពល​ខ្សោយ​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​រួមជាមួយ​ជ្រលង​សម្ពាធ​ទាប​ខ្សោយ នៅលើ​ប្រទេស​ថៃ​។​
​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤៖
១. តំបន់​វាលទំនាប ៖
⁃ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C (​អង្សា​សេ​) និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៧°C (​អង្សា​សេ​) ខ្យល់​បក់​មកពី​ទិសអាគ្នេយ៍ និង​ទិសនិរតី​មាន​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​
-​នៅ​ភាគ​ពាយ័ព្យ អាចមាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​៥%​។​
២.​តំបន់​ខ្ពង់រាប ៖
⁃ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C (​អង្សា​សេ​) និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៧°C (​អង្សា​សេ​) ខ្យល់​បក់​មកពី​ទិសទក្សិណ និង​ទិសអាគ្នេយ៍ មាន​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​។​
៣.​តំបន់​មាត់សមុទ្រ ៖
⁃ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C (​អង្សា​សេ​) និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C (​អង្សា​សេ​) ខ្យល់​បក់​មកពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី​
– អាចមាន​ភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​៥%
– រលក​សមុទ្រ​អាចមាន​កម្ពស់​ពី​០,៥០- ១,៥០​ម៉ែត្រ​៕

Related posts