ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Bayern បានសម្រេច​ចិត្ត​អំពី​អនាគត​របស់​អ្នកចាត់ការ​លោក Tuchel ហើយ​

​កីឡា​៖ Bayern Munich បានសម្រេច​ចិត្ត​ក្នុងការ​បញ្ចប់​កិច្ចសហការ​ជាមួយ​គ្រូបង្វឹក Thomas Tuchel នៅពេល​ចប់​រដូវ​កាល​នេះ បើទោះបីជា​កិច្ចសន្យា​ចាស់​មាន​សុពលភាព​រហូតដល់​ឆ្នាំ​២០២៥ ក្តី​។

Bayern បាន​ចាញ់ ៣​ប្រកួត​ចុងក្រោយ​របស់​ពួកគេ នៅក្នុង​ការប្រកួត​ទាំងអស់ ក្នុងនោះ​រួមទាំង​ការ​ចាញ់ ៣-០ ក្រោម​ថ្វី​ជើង​ក្រុម​នាំមុខ​ក្នុង​លី​គ Bayer Laverkusen ហើយ​ក្លិប​មាន ៨​ពិន្ទុ តាម​ពីក្រោយ​ក្រុម​នាំមុខ​នៅ​លី​គ Bundesliga ផងដែរ​។​

​លោក Tuchel បាន​ចូលកាន់​តំណែង កាលពី​ខែមីនា ឆ្នាំ​២០២៣ ស្នង​តំណែង​ពី​លោក Julian Nagelsmann ជាមួយនឹង​ការរំពឹងទុក​ខ្ពស់ ប៉ុន្តែ​លោក​បាន​ទទួលរង​នូវ​ការចាប់ផ្តើម​ដ៏​លំបាក ដោយបាន​ធ្លាក់​ចេញពី​ពានរង្វាន់ German Cup និង Champions League មុនពេល​ដណ្តើមបាន​ពានរង្វាន់ Bundesliga ពី​ក្លិប Borussia Dortmund នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​។​

​នាយក​ប្រតិបត្តិ​ក្លិប Bayern លោក Jan-Christian Dreesen បាន​លើកឡើងថា នឹងមាន​គោលដៅ​ថ្មី​នៅ​រដូវ​កាល​ក្រោយ ជាមួយនឹង​គ្រូបង្វឹក​ថ្មី​។ សូមជម្រាបថា Bayern ដែល​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ក្នុង​លី​គ Bundesliga ដោយមាន ៥០​ពិន្ទុ​នោះ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ភ្ញៀវ RB Leipzig នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា