ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក ចោទប្រកាន់ មេក្រុម Yakuza ពីបទ​ព្យាយាម​លក់​សម្ភារៈ​នុយក្លេអ៊ែរ​ទៅ​ឲ្យ​អ៊ីរ៉ង់

រដ្ឋអាជ្ញា​សហព័ន្ធ​អាមេរិក កាលពី​ថ្ងៃ​ពុធ បាន​ចោទប្រកាន់​ប្រឆាំងនឹង​លោក Takeshi Ebisawa ដែលជា​មេដឹកនាំ​នៃ​ក្រុម​ឧក្រិដ្ឋកម្ម​ដែល​រៀបចំ​ដោយ​ប្រទេស​ជប៉ុន ពីបទ​ផ្តល់​ការលក់​សម្ភារៈ​នុយក្លេអ៊ែរ​កម្រិត​អាវុធ​ដល់​ប្រទេស​អ៊ីរ៉ង់​។​

លោក Ebisawa អាយុ ៦០ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន និង​អាវុធ​ដោយ​សហរដ្ឋអាមេរិក រួចមកហើយ កាលពី​ខែ មេសា ឆ្នាំ ២០២២ ហើយ​លោក នឹង​ត្រៀម​ចូល​សវនាការ ចំពោះមុខ​ចៅក្រម​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រួមជាមួយ​អ្នក​រួមគំនិត​ម្នាក់ទៀត គឺ​លោក Somphop Singhasiri អាយុ ៦១ ឆ្នាំ​។​

យោងតាម​ព្រះរាជអាជ្ញា​ភាគខាងត្បូង​នៃ​ទីក្រុង​ញូវយ៉ក បាន​បញ្ជាក់ថា លោក Ebisawa គឺជា​មេដឹកនាំ​ក្នុង​ក្រុម​ឧក្រិដ្ឋកម្ម​ឆ្លងដែន Yakuza ហើយ​បាន​ទាក់ទង​មនុស្ស​ម្នាក់​ដែល​សង្ស័យថា ជា​ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់ នៅ​ដើមឆ្នាំ ២០២០ ជុំវិញ​ការលក់​គ្រឿងបន្លាស់​អាវុធ​នុយក្លេអ៊ែ​រ​។

គួរ​បញ្ជាក់ថា ក្នុងអំឡុង​សន្និសីទ​វីដេអូ​មួយ​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២២ អ្នក​រួមគំនិត​របស់​លោក Ebisawa បាន​និយាយថា ពួកគេ​មាន​សារធាតុ Thorium-232 ជាង ២ តោន និង​នំ​លឿង ជាង ១០០ គីឡូក្រាម ហើយ​ថា​ពួកគេ​អាច​ផលិត​សារធាតុ​នុយក្លេអ៊ែរ​បាន​ដល់​ទៅ ៥ តោន សម្រាប់​ផ្គត់ផ្គង់​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា នាពេលនោះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា