ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្មវិធី​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ភ្នាក់ងារទេសចរណ៍​និង​សង្គ្រោះ​បឋម នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​

​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព​ភ្នាក់ងារទេសចរណ៍ និង​សង្គ្រោះ​បឋម នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ រយៈពេល ០២​ថ្ងៃ​ដឹក​ដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករង​អាជ្ញាធរ​ជាតិ​ព្រះវិហារ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។ ចាប់ពី​ថ្ងៃទី​១៩-២០ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ភ្នាក់ងារទេសចរណ៍​ចូលរួម​សរុប ចំនួន ៣៧​នាក់​(​ស្រី ២២​នាក់​)​។​

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​ភ្នាក់ងារទេសចរណ៍ ឱ្យទទួល​បាន​នូវ​ចំណេះ ជំនាញ អំពី​ការជួយ​សង្គ្រោះ​បឋម​ជូន​ភ្ញៀវទេសចរ ដែល​ជួប​គ្រោះថ្នាក់​ផ្សេងៗ ក្នុងកំឡុងពេល​ទស្សនា​ក្នុង​រមណីយដ្ឋាន ព្រមទាំង​ពង្រឹង​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន ឲ្យ​កាន់​តែមាន​​ប្រសិទ្ធភាព និង​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវទេសចរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា