ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទីបំផុត​អាជ្ញាធរ​សម្រេច​ឃ្លុំ​ដី​ជិត​១​ម៉ឺន​ហិកតា និង ឃាត់ខ្លួន​មនុស្ស ៣០​នាក់ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទប់ស្កាត់​បទល្មើស ធនធានធម្មជាតិ នៅ​ខេត្តពោធិ៍សាត់

ប្រតិបត្តិ​ការបង្ក្រាប​ទ​ប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ រយៈពេល ២១ ថ្ងៃ អាជ្ញាធរ​សម្រេច​ឃ្លុំ​ដី​បាន​ចំនួន ៩.៨០០,៨២​ហិកតា និង​រកឃើញ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣០​នាក់ ក្នុងនោះ​បញ្ជូន​សំណុំរឿង ទៅ​តុលាការ​ចំនួន ១៦​ករណី​។

ប្រតិបត្តិការ​នោះ គិត​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤ សរុប​រយៈពេល​២១​ថ្ងៃ​។

គួររម្លឹកថា ប្រតិបត្តិ​ការបង្ក្រាប ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ នៅ​ខេត្តពោធិ៍សាត់ លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​បាន​រៀបចំឡើង​បន្ទាប់ពី​មាន​បទបញ្ជា​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឱ្យ​ក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញាធរ និង​សម្ថ​កិច្ច​ពាក់ព័ន្ធ ពង្រឹង​ការគ្រប់គ្រង​ធន​ធា​ធម្មជាតិ​ទូទាំងប្រទេស និង​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរឹង​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​នៅ​កម្ពុជា​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា