ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Fenerbahce នឹង​ប្រជុំ​សម្រេច​ថា​តើ​គួរ​ដកខ្លួន​ពី​លី​គ Super Liga ឬ​អត់​

កីឡា ៖ ក្លិប​បាល់ទាត់​អាជីព​ដ៏​ធំ​របស់​ប្រទេស​តួ​ក​គី គឺ Fenerbahce នឹង​ប្រជុំ​សម្រេច​ថា​តើ​គួរ​ដកខ្លួន​ពី​លី​គ Super Lig ឬ​យ៉ាងណា​នៅថ្ងៃនេះ បន្ទាប់ពី​ក្រុម​កីឡាករ​របស់ខ្លួន​បានទទួល​រង​នូវ​ការ​វាយ ប្រហារ​ដល់​ក្នុង​ទីលាន​ពី​អ្នកគាំទ្រ​ខាង​គូ​បក្ខ​ដិ​បក្ខ​នាពេល​កន្លងមក​។​

Fenerbahce បានធ្វើ​ការកោះហៅ សមាជិក​ប្រតិបត្តិ រួមទាំង​កីឡាករ​របស់ខ្លួន​ទាំងអស់​ក្នុង​ការរក​ដំណោះស្រាយ ថា​តើ​គួរ​ដកខ្លួន​ពី​លី​គ​កំពូល​មួយ​នេះ ឬ​យ៉ាងណា​នោះ ដ្បិត​កាលពី​ខែមីនា ឆ្នាំ​២០២៤ កន្លងទៅ អតីត​ម្ចាស់​ជើងឯក Super Lig ១៩​សម័យកាល​មួយ​នេះ ត្រូវបាន​ក្រុម​អ្នកគាំទ្រ​ខាង​ម្ចាស់ផ្ទះ Trabzonspor រត់​ចូល​ទីលាន ដើម្បី​វាយ​កីឡាករ​របស់​ពួកគេ ក្រោយ​កញ្ចែ​បញ្ចប់​ប្រកួត​ពេញ​ម៉ោង​ដែល Fenerbahce បាន​យកឈ្នះ ៣-២ នោះ​។​

​ក្នុង​ហេតុការណ៍​វាយប្រហារ​នោះដែរ សហព័ន្ធ​គ្រប់គ្រង​បាល់ទាត់​តួ​ក​គី​បាន​រាយការណ៍​ផងដែរ​ថា មាន​កីឡាករ Fenerbahce ៣​នាក់ និង​មន្ត្រី​សហព័ន្ធ ២​រូប​ផ្សេងទៀត​រង​ផលប៉ះពាល់ និង​រំលង​បាន ១​ថ្ងៃ មនុស្ស​ចំនួន ១២​នាក់ ក៏ត្រូវ​បានធ្វើ​ការឃាត់​ខ្លួន​ផងដែរ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះដែរ ទាំង​សហព័ន្ធ​បាល់ទាត់​តួ​ក​គី រួមទាំង FIFA បាន​ចាត់ទុកថា «​នេះ​ជាហេតុ​ការណ៍​ដែល​បង្កឡើង​ដោយ​ចេតនា និង​មិនអាច​ទទួលយក​បានឡើយ​»៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា