ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Premier League នឹងប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ចាប់​បាល់ Offside

កីឡា​៖ ក្លឹប Premier League បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ក្នុងការ​ចាប់​បាល់ Offside ចាប់ពី​រដូវ​កាល ២០២៤-២៥ តទៅ​។​

​បច្ចេកវិទ្យា​ចាប់​បាល់ Offside ដែល​លី​គ​កំពូល​អង់គ្លេស នឹង​ប្រើប្រាស់​នោះ​គឺមាន​ឈ្មោះថា Semi-Automated Offside Technology (​ហៅ​កាត់​ថា SAOT)​។ បច្ចេកវិទ្យា​នេះ​មាន​សមត្ថភាព​តាមដាន​ដំណើរ និង​ចលនា​របស់​កីឡាករ​នីមួយៗ​លើ​ទីលាន​បាន​ច្បាស់ ហើយ​អាច​ចាប់ Offside មាន​លក្ខណៈ​ប្រាកដ និង​រហ័ស​ជាង​មុន​។​

​បើតាម​ការលើកឡើងរ​បស់​សារព័ត៌មាន BBC ថា​ការប្រើប្រាស់ SAOT នឹង​ជួយ​កាត់បន្ថយ​ពេល​ចាប់​បាល់ Offside មក​ត្រឹម​ប្រមាណ ៣០ វិនាទី​។ បច្ចុប្បន្ន​ការប្រើប្រាស់ VAR ក្នុង​ការចាប់ Offiside ចំណាយពេល​យ៉ាងតិច​ជាង​មួយ​នាទី​។ នេះ​មិនទាន់​រាប់​នូវ​ការតវ៉ា​ផ្សេងៗ ដែល​បង្ក​ការរាំងស្ទះ​ដល់ពេល​វេលា និង​ដំណើរ​ការប្រកួត​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា