ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងបរិស្ថាន និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា សហការ​ចងក្រង​របា​យ​ការណ៍​ស្រាវជ្រាវ​ស្តីពី​ជីវៈចម្រុះ​នៅ​តំបន់​ព្រៃកោងកាង​

អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​កម្ពុជា និង​សហគ្រាស ហ្វី​ស៊ី​ង​ខេ​ត អេកូ​ឡូ​ជីខ​ល អេ​ន​ធើ​ប្រាយ ខូ អ៊ិ​ល ធី ឌី សហការ​ជាមួយ​ក្រសួងបរិស្ថាន​បាន​ចងក្រង​នូវ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ជា​លើកដំបូង​ស្តីពី​ជីវៈចម្រុះ​នៅ​តំបន់​ព្រៃកោងកាង​នៃ​ប្រទេស​កម្ពុជា ដែល​យើង​បាន​រកឃើញ​នូវ​ប្រភេទ​សត្វ​ជាច្រើន​ប្រភេទ ដូចជា​សត្វ​ស្វា​ក្តាម​ជា​ប្រភេទ​ជិត​ផុត​ពូជ សំពោច​ធំ ភេ​រោម​ច្រមុះ និង​ខ្លាត្រី​ជា​ប្រភេទ​ងាយ​រងគ្រោះ​។

ការសិក្សា​ស្រាវជ្រាវ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប (២៣.៧៥០ ហិកតា​) និង​តំបន់​រ៉ា​ម​សារ​កោះ​កាពិ​(១២.០០០ ហិកតា​)​។

ការរកឃើញ​នេះ​ផ្តល់​ជា​ចំណេះដឹង​មូលដ្ឋាន​អំពី​ជីវៈចម្រុះ​ក្នុង​តំបន់​នោះ ហើយ​យើង​រំពឹងថា​នឹង​អាច​រកឃើញ​ប្រភេទ​សត្វ​ថ្មីៗ​បន្ថែមទៀត​ក្នុងការ​សិក្សា​ស្រាវជ្រាវ​នាពេល​អនាគត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា