ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Pep ៖ លោក​គ្មាន​ការសោកស្ដាយ​ឡើយ ក្រោយ​ចាញ់ Real Madrid

កីឡា ៖ អ្នកចាត់ការ​ក្រុម Manchester City លោក Pep Guardiola នៅតែ​កោតសរសើរ​កូនក្រុម​របស់លោក ក្រោយ​ប្រកួត​ចាញ់ Real Madrid ក្នុង​កីឡដ្ឋាន Etihad របស់ខ្លួន​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី ៤-៣ ក្រោយពេល​ប្រកួត ១២០​នាទី​មាន​លទ្ធផល​ស្មើគ្នា ១-១​។​

​លោក Pep បាន​និយាយថា លោក​មិនបាន​សោកស្ដាយ​ចំពោះ​ការ​ចាញ់ Real Madrid ដោយសារ​ការប្រកួត​៩០​នាទី​នៅក្នុង​កីឡដ្ឋាន Etihad ក្រុម​របស់លោក​បាន​គ្រប់គ្រង​ការប្រកួត​យ៉ាង​ល្អ ជាពិសេស​បាន​បង្កើត​ឱកាស​ស៊ុត​ជាច្រើនលើក​។​

​លោក​បន្តថា ខ្ញុំ​ពិតជា​ចង់​ឈ្នះ ប៉ុន្តែ​សូម​អបអរសាទរ Real Madrid ដែល​លេង​ការពារ​យ៉ាង​ល្អ​ជាមួយនឹង​សាមគ្គីភាព​ដ៏​អស្ចារ្យ​។ យើង​បានធ្វើ​អ្វី​គ្រប់បែបយ៉ាង​ហើយ ដូច្នេះ​ខ្ញុំ​មិន​សោកស្តាយ​អ្វី​ឡើយ​។ យើង​បាន​លេង​យ៉ាង​ល្អ​គ្រប់​តំបន់ ប៉ុន្តែ​សំណាង​មិនល្អ យើង​មិនអាច​ឈ្នះ​»​។​ «​ខ្ញុំ​ត្រូវតែ​និយាយ​អរគុណ​ដល់​កីឡាករ​ទាំងអស់​ចេញពី​បេះដូង ពីព្រោះ​ពួកគាត់​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​។ បាល់ទាត់​គឺ​យើង​គិតតែ​ពី​ជ័យជម្នះ ហើយ​យើង​ធ្វើ​មិន​បានល្អ​គ្រប់គ្រាន់​ដូច​អ្វីដែល​យើង​រំពឹងទុក​»៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា