ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រមុខ​ណា​តូ​៖ បើ​ចង់​ឈ្នះ​រុស្ស៊ី សមាជិក​ណា​តូ​ត្រូវតែ​រួមគ្នា​ផ្តល់ជំនួយ​ដល់​អ៊ុយ​ក្រែ​ន

អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អ្នកគាំទ្រ​អ៊ុយ​ក្រែ​ន​គួរតែ​ផ្តល់​អាទិភាព​ដល់​ការបរិច្ចាគ​អាវុធ​ដល់ទី​ក្រុង​គៀវ លើ​សមត្ថភាព​ការពារ​របស់​ពួកគេ​ផ្ទាល់​។​

លោក Stoltenberg បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុងអំឡុង​សន្និសីទកាសែត​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ថា ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​ឥឡូវនេះ​យើង​កំពុង​ធ្វើ​នៅ​ទូទាំង​សម្ព័ន្ធមិត្ត​ណា​តូ ដើម្បី​ជំរុញ​ការបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​យើង​ទៅកាន់​អ៊ុយ​ក្រែ​ន​។​

ប៉ុន្តែ​អ៊ុយ​ក្រែ​ន​ត្រូវការ​ច្រើនជាង​នេះ ហើយ​នោះ​ហើយ​ជា​មូល​ហេតុដែល​សម្ព័ន្ធមិត្ត​ប្រឈមមុខ​នឹង​ជម្រើស​រវាង​ការបំពេញ​គោលដៅ​សមត្ថភាព​របស់​ណា​តូ និង​ការ​ផ្តល់ជំនួយ​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន​។ លោក​ថា សារ​របស់ខ្ញុំ​គឺ​ច្បាស់​ណាស់ ដែល​ត្រូវ​ផ្ញើ​បន្ថែមទៀត​ទៅ​អ៊ុយ​ក្រែ​ន​។​

លោក Stoltenberg បាន​ចង្អុល​ទៅ​ប្រទេស​ដា​ណឺ​ម៉ា​កថា​ជា គំរូ​ដ៏​រឹងមាំ​សម្រាប់​ការសន្យា​ក្នុង​ខែកុម្ភៈ​ក្នុងការ​បរិច្ចាគ​កាំភ្លើង​ធំ​ទាំងអស់​របស់ខ្លួន​ទៅ Kiev ដូច្នេះ​ប្រទេស​ដ៏ទៃទៀត​ត្រូវតែ​ធ្វើ​ឲ្យ​ដូចគ្នា និង​ស្មើ​ដៃ​គ្នា​។ គាត់​ក៏បាន​សរសើរ​ប្រទេស​ដា​ណឺ​ម៉ាក និង​ហូ​ឡង់​សម្រាប់​ផែនការ​របស់​ពួកគេ​ក្នុង​ការផ្តល់​យន្តហោះ F-16 ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​សមាជិកសភា​សហរ​ដ្ឋ​អាមេរិក ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​បោះឆ្នោតឱ្យ​ផ្តល់ជំនួយ​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន​ឆាប់ៗ​នេះ​ផងដែរ បន្ទាប់ពី​មានការ​ពន្យារពេល​ជាច្រើន​ខែ​។​

ការអំពាវនាវ​របស់​ប្រធាន​អង្គការ NATO ធ្វើឡើង​ចំពេល​ដែល​រដ្ឋ​សមាជិក​កំពុង​តស៊ូ​ក្នុងការ​ផ្តល់​អាវុធ​ក្នុង​បរិមាណ​គ្រប់គ្រាន់​ដល់​អ៊ុយ​ក្រែ​ន និង​ដោយ​មិន​បាត់បង់​ស្តុក​ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​អាមេរិក​។

មន្ត្រីជាន់ខ្ពស់​នៅ​ទីក្រុង​គៀវ​កំពុង​ស្តីបន្ទោស​កង្វះ​គ្រាប់រំសេវ​សម្រាប់​ការវាយលុក​ដែល​បរាជ័យ​កាលពី​ឆ្នាំមុន ក៏ដូចជា​ការបាត់បង់​សមរភូមិ​នាពេល​ថ្មីៗ​នេះ​។​

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ្ល៉ា​ឌី​មៀ ហ្សេ​លេន​ស្គី បាន​រិះគន់​ប្រទេស​អាឡឺម៉ង់ យ៉ាងខ្លាំង​ផងដែរ​ចំពោះ​ការបដិសេធ​មិន​បរិច្ចាគ កាំជ្រួច​មី​ស៊ី​ល បើក​តាម​អាកាស Taurus របស់ខ្លួន និង​គណបក្ស​សាធារណរដ្ឋ របស់​សហរដ្ឋអាមេរិក សម្រាប់​ការទប់ស្កាត់ វិក័យប័ត្រ​ជំនួយ​យោធា ៦១ ពាន់​លាន​ដុល្លារ ដែល​លោក​ប្រធានាធិបតី Joe Biden ស្វែងរក​ការគាំទ្រ​។​ចំណែក លោក Zelensky ក៏បាន​ព្រមាន​ក្នុង​ខែ​នេះ​ថា ប្រសិនបើ​សភា​មិន​ជួយ​អ៊ុយ​ក្រែ​ន​ទេ អ៊ុយ​ក្រែ​ន​នឹង​ចាញ់​សង្គ្រាម​យ៉ាងពិត​ប្រាកដ​។​

គួររម្លឹកថា ថ្មីៗ​នេះ ក្រុង​ប៊ែ​រ​ឡាំង​បាន​យល់ព្រម​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​មួ​យ​ទៀត ដល់ទី​ក្រុង​គៀវ​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​បាន​បដិសេធ​មិន​ធ្វើការ​សម្រេចចិត្ត​លើ​ការផ្តល់​អាវុធ Taurus នោះទេ ដោយ​លើក​ហេតុផល​ថា ការបញ្ជូន​កាំជ្រួច​នេះ នឹង​តម្រូវឱ្យមាន​បុគ្គលិក​អាល្លឺម៉ង់​នៅ​លើដី​អ៊ុយ​ក្រែ​ន​។​

ទន្ទឹមនឹងនោះ ប្រធានសភា​អាមេរិក លោក Mike Johnson បានប្រកាសថា លោក​នឹងដាក់​វិក័យប័ត្រ​ជំនួយ​អ៊ុយ​ក្រែ​ន ទៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ខណ​ច្បាប់​នេះ​ត្រូវបាន​ជាប់គាំង​ពីមុន​ដោយសារតែ​ការឈ្លោះប្រកែក​គ្នា​ដ៏​ជូរចត់​រវាង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ ជុំវិញ​បញ្ហា​អន្តោប្រវេសន៍ និង​សន្តិសុខ​ព្រំដែន​។​

ចំណែក​រុស្ស៊ី​វិញ បាន​លើកទ្បើង​ថា ការផ្តល់​អាវុធ​ពី​បរទេស​នឹង​នាំឱ្យមាន​ការកើនឡើង​បន្ថែមទៀត ប៉ុន្តែ​នឹងមិន​ផ្លាស់ប្តូរ​ដំណើរ​នៃ​ជម្លោះ​នោះទេ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova បាន​និយាយ​កាលពី​ខែមករា​ថា លោកខាងលិច​នៅតែ​បន្ត​បូម​យក​របប​លោក Zelensky ដោយ​ប្រើ​អាវុធ ហើយ​កំពុង​ក្លាយជា​អ្នកសមគំនិត​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​គួរឱ្យ​រន្ធត់​របស់ខ្លួន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា