ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីស្រាអែល ទំនងជា​ប្រើ​គ្រាប់បែក​ផូស្វ័រ​ពណ៌​ស​ដែល​ហាមឃាត់​វាយប្រហារ​នៅ​លី​បង់​ភាគខាងត្បូង​

កងកម្លាំង​ទ័ពអាកាស​អ៊ីស្រាអែល ប្រហែលជា​បាន​ប្រើប្រាស់​អាវុធ​ហាមឃាត់​ដែលមាន​ផ្ទុក​ផូស្វ័រ​ពណ៌​ស ក្នុងអំឡុងពេល​នៃ​ការវាយប្រហារ​លើ​ទីតាំង​នៃ​ចលនា Shiite Hezbollah នៅ​ភាគខាងត្បូង​ប្រទេស​លី​បង់​។​

គ្រាប់បែក​ផូស្វ័រ​ពណ៌​ស​គឺជា​សារធាតុ​រឹង​ដូច​ក្រមួន ដែល​សីតុណ្ហភាព​ឆេះ​ឡើងដល់ ១,៥០០ អង្សា​សេ (២,៧៣២ អង្សា​ហ្វា​រិ​ន​ហៃ​)​ដោយ​នេះ​គឺ​គ្រប់គ្រាន់​ដើម្បី​ដុត​លោហៈ និង​ស្បែក​ចុះទៅ​ឆ្អឹង ហើយ​សមាស​ធាតុគីមីរ​បស់​វា​អាច​ត្រូវបាន​ស្រូបយក​ដោយ​រាងកាយ និង​នាំឱ្យ​ដំណើរ​ការខុស​ប្រក្រតី​នៃ​សរីរាង្គ​ជាច្រើន រួមទាំង​ថ្លើម តម្រងនោម និង​បេះដូង​។​

ទន្ទឹម​នោះ កាលពី​ថ្ងៃ​ពុធ ការិយាល័យ​សារព័ត៌មាន​របស់​កង​កម្លាំង​ការពារ​អ៊ីស្រាអែល បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​អ៊ីស្រាអែល វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​ភេរវ​ករ​ក្រុម Hezbollah ដ៏​សំខាន់​ដែល​ប្រើប្រាស់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អង្គការ​ភេរ​វករ នៅ​ទីក្រុង Baalbek ប្រទេស​លី​បង់​។​

ជាមួយគ្នា​នោះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) បាន​ចោទប្រកាន់​អ៊ីស្រាអែល ថា​បាន​ប្រើប្រាស់​គ្រាប់បែក​ផូស្វ័រ​ពណ៌​ស កាលពី​ខែតុលា​ឆ្នាំមុន ខណ​ផ្គត់ផ្គង់​ដោយ​អាមេរិក ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា