ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Liverpool ធ្លាក់​ចេញពី Europa League ត្រឹម​វគ្គ​៨​ក្រុម ទោះ​ឈ្នះ Atalanta

​កីឡា​៖ ក្រុម Atalanta បាន​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League បើទោះបីជា​ចាញ់ Liverpool ១-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​មកពី​អ៊ីតាលី​មួយ​នេះ​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៣-១ ដើម្បី​រំកិល​មួយ​ជំហាន​ខិត​ទៅជិត​វគ្គ​ផ្តាច់ព្រ័ត្រ​អឺរ៉ុប​ជា​លើកដំបូង​សម្រាប់​ក្រុម Serie A ។​

Atalanta បានធ្វើឱ្យ​ក្លឹប​នៅ Premier League ស្រឡាំងកាំង​ក្នុង​លទ្ធផល ៣-០ ក្នុងការ​ប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​1/4​ផ្តាច់ព្រ័ត្រ​កាលពី​សប្តាហ៍​មុន​នៅ Anfield ដែល​វា​ជា​រឿង​អាក្រក់ Liverpool មុន​បញ្ចប់​ក្នុង​រដូវ​កាល​ចុងក្រោយ​របស់​អ្នកចាត់ការ​លោក Juergen Klopp ។​

​សម្រាប់​ការប្រកួត​ជើង​ទី​២​យប់មិញ​ក្រុម​ហង្ស​ក្រហម Liverpool ធ្វើ​បានល្អ ក្នុងប្រទេស​អ៊ីតាលី ខណៈដែល​កីឡាករ Mohammed Salah បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី ៧ ប៉ុន្តែ​មិនអាច​ជំរុញឱ្យមាន​ក្តីសង្ឃឹម​ដើម្បី​ទៅ​វគ្គ​បន្ត​បានឡើយ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា