ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កំលាំង​នគរបាល ស្រុក​ម៉ាឡៃ ចាប់​ឃាត់​ពលរដ្ឋ​ប្រមាណ​៣០០​នាក់ បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ​

​ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន កម្លាំង​បញ្ជាការដ្ឋាន​វរៈ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ បាន​សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ នា​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៤ បាន​ឆ្មក់ និង​ទប់ស្កាត់ ពលរដ្ឋ​ខ្មែរ​ត្រៀម​ឆ្លងដែន ខុសច្បាប់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ចំនួន ៣០០​នាក់ ដើម្បី​យកមក​អប់រំ​។

សូមជម្រាបថា ពលរដ្ឋ ទាំង ៣០០​នាក់​នោះ មាន​ស្រី​១៥៤​នាក់ កុមារ​២៦​នាក់​។ ពលរដ្ឋ​ទាំងនេះ​ត្រូវបាន​ស្ទាក់​ឃាត់ ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ទាំងនោះ មកពី​ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា